CamNews

តារា 

James Jirayu ហួសចិត្តនឹងព័ត៌មាន ដែលគេនិយាយថា ខ្លួនស្រលាញ់មនុស្សប្រុសដូចគ្នា

ព័ត៌មានកំសាន្ត ៖ កំលោះសង្ហា លោក James jirayu បានបង្ហាញនូវអារម្មណ៍ពិត បន្ទាប់ពីមានមហាជនស្ទើរទូទាំងប្រទេសថៃ មានការយល់ច្រឡំថា លោកនិង Grate Warintorn Panhakarn កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួនជាមួយនិងគ្នា ។ 

កាលពីថ្ងៃទី​ ១៩ ខែឧសភា ម្សិលមិញនេះ តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" បានថ្លែងប្រាប់អ្នកកាសែតថា "លោកនិង Grate Warintorn Panhakarn ជាមិត្តរួមការងារ ហើយចូលចិត្តលេងសើចជាមួយគ្នាបែបនេះគឺរឿងធម្មតាទេ ម្យ៉ាងវិញទៀត មានមិត្តភក្តិជាច្រើនចូលចិត្តធ្វើបាបលោក ព្រោះខ្លួនគឺជាមនុស្សរពឹស ហើយតែងតែលេងជាមួយមិត្តរួមការងារដូចបងប្អូន" ។ 

James jirayu បន្តទៀតថា "ខ្ញុំនិង Grate ពួកយើងស្រលាញ់គ្នាដូចមិត្តរួមការងារទូទៅ ចំណែកឯភាពស្និទ្ធស្នាល និងសុីជម្រៅ ដូចដែលមហាជនយល់ច្រឡំ វាមិនមែនជាការពិតទេ" ។ 

ក្រោយបានស្តាប់ការបកស្រាយរបស់លោក James បានធ្វើឲ្យ Fans ស្រីៗ មានការធូរចិត្តជាខ្លាំង ព្រោះថាតារាដែលខ្លួនស្រលាញ់ មិនបានស្រលាញ់ភេទដូចគ្នា ម្យ៉ាងវិញទៀតពួកគេក៏អាចនៅមានសង្ឃឹមខ្លះៗដែរ ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar