ថៃ ៖ លោក Jira Danbawornkiat និងមិត្តស្រីរបស់ខ្លួនបានសម្រេចចិត្តដឹកដៃគ្នាចូលរោងការជាយូរណាស់មកហើយ ប៉ុន្តែអ្នកទាំងពីរទើបតែសម្រេចចិត្តចុះអេតាសុីវិល ក្រោយស្វែងយល់ចិត្តគ្នាបន្ទាប់ពីរៀបការជាច្រើនខែកន្លងទៅនេះ ។
ជាការពិតណាស់ ការចុះអេតាសុីវិល មិនមែនជារឿងតូចតាចនោះទេ ហើយប្តីប្រពន្ធមួយគូនេះបានថ្លែងប្រាប់អ្នកកាសែតនៅក្នុងប្រទេសថៃ មូលហេតុដែលពួកគេសម្រេចចិត្តទៅចុះវា ព្រោះថាអ្នកទាំងពីរមុនពេលរៀបការក៏បានស្វែងយល់ចិត្តគ្នាច្រើនរួចមកហើយ ចំនែកឯក្រោយរៀបការ អ្នកទាំងពីរក៏រឹតតែស្រលាញ់គ្នាខ្លាំង ។ ដូច្នេះហើយប្រសិនបើមានបញ្ហាក្នុងជីវីតអាពាហ៍ពិពាហ៍ អេតាសុីវិលនេះហើយ ដែលជួយអ្នកឲ្យទាំងពីរ មិនងាយបោះបង់គ្នាចោលដោយងាយៗ ៕
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar