CamNews

តារា 

ក្រោយល្បីឈ្មោះក្នុងរឿង បុព្វេសន្និវាស ស្មានថានាង Susie ចុះកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ តែការពិតទៅ

ថៃ ៖ យោងទៅតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា នាង Susie Susira Nanna នឹងសម្តែងរឿងមួយ ដែលជារឿងចាស់យកមកថតជាថ្មីម្តងទៀត មានចំណងជើងថា "Maya Pissaward" ជាមួយនិងតួប្រុសគឺលោក Dan Worrawech និង Jes Jespipat ។ ការពិតរឿងដើមគឺថតកាលពីឆ្នាំ ២០០៧ ដោយសម្តែងជាមួយដោយ Ann Alicha, Pepper Ratthasart និងនាង Pang Ornjira ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

បន្ទាប់ពីសម្តែងជាតួ Mae Mali នៅក្នុងរឿង បុព្វេសន្និវាស ហើយនោះ តារាស្រីរូបនេះមានប្រជាប្រិយភាពខ្ពស់មែនទែន ។ ទទ្ទឹមនឹងនេះផងដែរ មានមនុស្សជាច្រើនគិតថា តារាស្រីរូបនេះបានចុះកុងត្រាជាមួយនិងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ប៉ុន្តែការពិតទៅ នាងគឺនៅតែជាតារាសម្តែងឯករាជ្យដដែល​ ពោលគឺមិនបានជាប់កុងត្រាជាមួយនិងទូរទស្សន៍ណាមួយឡើយ ។ 

ប្រភពដដែលបន្តទៀតថា តារាស្រីកើតឆ្នាំ ១៩៨៨ រូបនេះ នឹងសម្តែងជាតួ Ornchuma ដែលជាអត្តចរិករបស់នាង Pang Ornjira ដូចនៅក្នុងរឿងកាលពីឆ្នាំ ២០០៧ ។ 

ហើយនេះគឺជាលើកដំបូងដែល នាង Susie Susira Nanna បានរួមការងារជាមួយនិងស្ថានីយ៍ទូរទស្សន៍ ONE 31 ៕

ប្រែសម្រួល​ ៖ គន្ធា

 

ប្រភព ៖ thaiupdate