CamNews

ព័ត៌មានជាតិ 

ជនជាតិវៀតណាម១៨នាក់ នៅហាងកាហ្វេ «ហ្វីនសៃហ្គន» ត្រូវកម្លាំងនគរបាលចុះទៅឃាត់ខ្លួន

(ភ្នំពេញ)៖ កម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះបង្ក្រាបទីតាំងហាងកាហ្វេចំនួន២កន្លែង នៅតាមបណ្តោយផ្លូវ៣៣៦ និង២២៣ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយរកឃើញជនជាតិវៀតណាមចំនួន១៨នាក់ ក្នុងនោះស្រី១២នាក់ ស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាមត្រឹមត្រូវ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ពួកគេទាំងនេះ កំពុងតែបម្រើការងារ នៅហាងកាហ្វេ «ហ្វីនសៃហ្គន» តែគ្មានលិខិតស្នាមនោះទេ។ ក្រោយការត្រួតពិនិត្យរួចមក ពួកគេទាំង១៨នាក់ ត្រូវបាននាំខ្លួនទៅសួរនាំបន្តទៀត នៅនាយកដ្ឋានដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធី៕

 

 



ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh