CamNews

តារា 

បែកធ្លាយរឿងធំ!ស្វាមីតារាកំប្លែង អ្នកគ្រូ ផេន សុី មានប្រពន្ធដើមនិងកូនប្រុស ពេញកំលោះម្នាក់ ហើយសង្ហាទៀត

ព័ត៌មានកំសាន្ត ៖ នាពេលរសៀលថ្ងៃទី ១១ ខែមេសា កន្លងទៅនេះ ស្វាមីរៀបការថ្មីថ្មោងរបស់តារាកំប្លែងថៃ នាង Tukky Sudarat ដែលត្រូវបានគេស្គាល់ថា ឈ្មោះមួយទៀតថា អ្នកគ្រូ ផេន សុី ត្រូវបានគេទម្លាយថា គាត់មានប្រពន្ធនិងកូនប្រុសពេញកំលោះម្នាក់ អាយុ ១៧ឆ្នាំទៅហើយ ព្រមទាំងមានរូបរាងសង្ហាទៀតផង ។ 

អតីតភរិយារបស់ស្វាមី នាង Tukky បានបញ្ជាក់ប្រាប់អ្នកកាសែតរបស់ប្រទេសថៃថា រូបនាងគ្រាន់តែចង់ឲ្យកូនប្រុសជួបជាមួយនិងឪពុករបស់គេប៉ុណ្ណោះ ។ ចំណែកឯទាក់ទងជាមួយនិងរឿងលុយដែលត្រូវចិញ្ចឹមកូនក្នុងមួយខែ ៣០០០ បាត ស្វាមី នាង Tukky ក៏មិនបានផ្ញើរឲ្យទុកដើម្បីចិញ្ចឹមកូន ដូចរាល់ខែដែរ ។ 


ប៉ុន្តែបើយោងតាមការរៀបការរបស់ ស្វាមី នាង Tukky បានបញ្ជាក់ប្រាប់អ្នកកាសែតថា មូលហេតុដែលគាត់មិនឲ្យលុយទៅកូនប្រុសរបស់ខ្លួនដោយសារតែ គាត់មិនបានទាក់ទងគ្នា ព្រោះគ្រួសារខាងអតីតភរិយាក៏មានគ្រួសារថ្មីទៅហើយ ម្យ៉ាងវិញទៀតកូនប្រុសវ័យ ១៧ ឆ្នាំរបស់លោក ក៏មិនបានទាក់ទងលោកដើម្បីនិយាយរឿងលុយកាក់អ្វីនោះដែរ ៕







អតីតភរិយារបស់ស្វាមី នាង Tukky Sudarat








នាង Tukky Sudarat និងស្វាមីទើបរៀបការ

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar