ភ្នំពេញៈ បុរសម្នាក់បានបើក រថយន្តទាំងស្រវឹង ស្រាជោគជាំ រហូតបាត់ស្មារតី បញ្ជារថយន្ត
មិនបានក៏រេចង្កូត ជ្រុលទៅបុកស្លាកយីហោហាង ផឹកស៊ីនិងដើមឈើរនៅតាម ចិញ្ចើមផ្លូវ រួម
ទាំងបុក ធុងលក់ដូរកំប៉ិចកំប៉ុក ជាបន្តបន្ទាប់ ទើបក្រឡាប់៣ជុំធ្លាក់មកធម្មតាវិញ អ្នកបើកបរ
បែកក្បាលធ្លាយ ខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ។ ហេតុការណ៍ នេះកើតឡើងកាល
ពីវេលាម៉ោង៧ និងយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣
ខាងមុខហាង ផឹកស៊ីហេងហេងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ។
នគរបាលបានឲ្យដឹងថា រថយន្តដែលបុករះជាបន្តបន្ទាប់នេះម៉ាករ៉េវហ្វ័រពណ៌ខ្មៅពាក់ស្លាកលេខ
ភ្នំពេញ2F-0189 អ្នកបើកបរមានឈ្មោះ ឆម សិទ្ធស័ក្ត ភេទប្រុសអាយុ៣៧ឆ្នាំមានមុខរបរ ជាមន្ត្រី
យោធាពាក់ស័ក្តិ៣កន្លះ រស់នៅផ្លូវ លេខ៦១ផ្ទះលេខ៤២E0សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ បើក
បរក្នុងទិសដៅ ពីត្បូងទៅ ជើងបើកម្នាក់ឯង។
បើយោងតាមអ្នកឃើញហេតុការបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបើកក្នុងទិស
ដៅ ពីត្បូងទៅ ជើងក្នុងស្ថានភាពរេចុះរេឡើង លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកស្លាក
យីហោ ហាងផឹកស៊ីដួល រាបដល់ដី ហើយបានបន្តទៅបុកដើមក្រខុប និងបុកធុងលក់ទឹកក្រូច លក់
សាំង ទើបក្រឡាប់៣ជុំធ្លាក់មកវិញ ធម្មតា។
ប៉ុន្តែអ្នកបើកបររងរបួសបែកក្បាលផុងលលាដក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
តែម្តង រីឯរថយន្តក៏រងការខូចខាតយ៉ាងដំណំផងដែរ។ បន្ទាប់ពីកើតហេតុ នគរបាលចរាចរខណ្ឌ
បានចុះទៅ ដល់ភ្លាមៗ ដើម្បីជួយ ធ្វើអន្តរាគមន៍និងធ្វើកំណត់ហេតុ ហើយសាកសពបានប្រគល់
ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានយកទៅរក្សាទុក នៅ
ស្នងការដ្ឋាននគរ បាលចរាចរជើង គោករាជធានីភ្នំពេញ ដើម្បីរង់ចាំ ក្រុមគ្រួសារចូលទៅដោះ
ស្រាយតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល