CamNews

តារា 

លេចធ្លាយអាយុពិតប្រាកដរបស់ លី មុនីរដ្ឋានី ដែលត្រូវឆក់ស្លាប់នៅ ផាប់ស្រ្ទីត មិនមែនអាយុ ១៨ ឆ្នាំទេ

ព័ត៌មានកំសាន្ត ៖ លេចធ្លាយអាយុពិតប្រាកដរបស់ លី មុនីរដ្ឋានី ដែលត្រូវឆក់ស្លាប់នៅ ផាប់ស្រ្ទីត មិនមែនអាយុ ១៨ ឆ្នាំទេ ការពិតទៅនាងទើបតែមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ព្រមទាំងត្រូវបានជាប្អូនស្រីបង្កើតរបស់ កញ្ញា លីមុន្នីនាថ ទៀតផង ដែលជាអតីត Freshie មួយដួងដែរ ។ ប្រភពជិតដិតរបស់ក្មេងស្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី មុនីរដ្ឋានី ភេទស្រី អាយុ ១៤ ឆ្នាំ ក្រោយកើតហេតុនារីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែជាអកុសលនាងបានបាត់បង់ជីវិតបាត់ទៅហើយ ។ រីឯសាក្សីនៅមន្ទីរពេទ្យបានឲ្យដឹងថា ពិតជាមាននារីវ័យក្មេងម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ពិតមែន ហើយបើតាមការឲ្យដឹង គឺកើតហេតុនៅត្រង់ចំនុចផាប់ស្ទ្រីតតែម្តង ដែលជាទីតាំងមានការបាញ់ទឹកលេងកម្សាន្ត ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ហើយក៏ជារឿងដែលពិបាកទទួលយកផងដែរ សម្រាប់ក្រុមគ្រួសាររបស់ក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ៕




ដោយ ៖ គន្ធា