CamNews

ព័ត៌មានជាតិ 

អគ្គីភ័យ កំពុងឆេះផ្ទះ លក់គ្រឿង សង្ហារឹម យីហោ ៧ មករា

ភ្នំពេញ ៖ ផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧ មករា មាន ដូចជា ពូក ខ្នើយជាដើម ដែលមានទី
តាំងស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ៩៣ កែង ផ្លូវមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា
នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានរងការឆាបឆេះយ៉ាង ខ្លាំង ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គីភ័យ បាន និងកំពុងឆាប ឆេះយ៉ាងខ្លាំង
ដែលអាចរីករាលដាលទៅ កាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ប៉ុន្ដែ មិន ទាន់ដឹងពីមូលហេតុ ដែល
នាំឱ្យមានអគ្គី ភ័យខាងលើនេះនៅឡើយទេ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ឱ្យដឹងថា លោក
បានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅ ជួយអន្ដរាគមន៍ករណីនេះហើយ ។
នៅ កន្លែងកើតហេតុ ប្រធានការិយាល័យបង្កា និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា
បាន និងកំពុងដឹកនាំកម្លាំង សមត្ថ កិច្ច ជាមួយអាជ្ញាធរ សមត្ថកិច្ច និងប្រជា ពលរដ្ឋមូលដ្ឋាន នៅ
កន្លែងកើតហេតុជួយ ពន្លត់អគ្គីភ័យខាងលើនេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ