ថៃ ៖ នាង Rita Sririta និយាយថា នាងអៀនខ្លាំងនៅពេលដែលលោក Korn Narongdej បង្ហោះរូបថតគូស្នេហ៍ នៅក្នុងគណនីអុិនស្រ្តាក្រាមរបស់លោក ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ។
តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបន្ថែមទៀតថា គ្មានការភ្ញាក់ផ្អើលចំពោះនាងទេនៅក្នុងថ្ងៃនោះ ព្រោះខ្លួននិងមិត្តប្រុស គ្រាន់តែទទួលទាន់អាហារពេលល្ងាចមួយគ្នា ហើយលោក Korn Narongdej បានជូនបាច់ផ្កាមួយបាច់ដល់នាងប៉ុណ្ណោះ ។
នាង Rita Sririta និយាយទាំងអៀនខ្មាស់ថា លោកបានសូមនាងជាមិត្តស្រីផ្លូវការ ហើយនាងក៏បានឆ្លើយយល់ព្រមជាមួយនិង លោក Korn Narongdej រួចទៅហើយ ។ តារាស្រីរូបនេះ បន្ថែមទៀតថា ខ្លួនមានអារម្មណ៍ល្អជាមួយនិងស្នេហានេះ ព្រោះអ្នកទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក ។
គួរបញ្ជាក់ឲ្យដឹងថា ថ្ងៃនោះនាង Rita Sririta ក៏បានជូនកាដូមួយដល់ លោក Korn Narongdej ដែរ ។ ប៉ុន្តែតារាថៃរូបនេះ សូមឲ្យទៅសាកសួរមិត្តប្រុស ដោយខ្លួនឯងចុះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews