CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ​សង្កាត់​ភ្លើង​ឆេះ​រទះ​ ​ចេញ​តវ៉ា​ការ​ចាក់សំរាម​របស់​ក្រុមហ៊ុន​ ​ស៊ីន​ទ្រី

​​អ្នកភូមិ​ជាង​ ​៥០​ ​នាក់​មក​ពី​ ​សង្កាត់​ភ្លើង​ឆេះ​រទះ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​កាលពី​ម្សិលមិញ​ ​បាន​នាំគ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​ការប្រើ​ប្រាស់​ដី​ក្នុង​ភូមិ​ដែល​ពួកគេ​រស់នៅ​ធ្វើជា​កន្លែង​ចាក់សំរាម​។​

​យោង​តាម​សម្តី​អ្នកភូមិ​ថា​ ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ ​ដែល​ទទួល​ភារកិច្ច​ពីសា​លា​រាជធានី​ ​ក្នុង​ការ​ប្រមូល​សំរាម​ ​បាន​ដឹក​សំរាម​ទៅ​ចាក់​ក្នុង​បរិវេណ​ភូមិ​របស់​ពួកគេ​។​

អ្នកភូមិ​បាន​និយាយ​ថា​ពួកគេ​បាន​នាំគ្នា​តវ៉ា​នៅ​ក្បែរ​កន្លែង​ចាក់សំរាម​នោះ​ ​ហើយ​ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​ហាមឃាត់​សកម្មភាព​នេះ​ផង​។​

​អ្នកភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដឹក​សំរាម​មក​ចាក់​នៅ​ទីនេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

​”​តំបន់​នេះ​មិនដែល​មាន​កន្លែង​ចាក់សំរាម​ទេ​ ​វា​ទើបតែ​ចាប់ផ្តើម​ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ប៉ុណ្ណោះ​”​។​ ​ប្រជាជន​ក្នុង​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ពួកគេ​បានឃើញ​សំរាម​ទាំងនេះ​។​ ​វា​ធ្វើឲ្យ​យើង​ពិបាក​ដកដង្ហើម​ណាស់​ ​យើង​បារម្ភ​ថា​ ​វា​នឹង​ប៉ះពាល់​ដល់​អនាម័យ​ ​សុខភាព​ ​និង​បរិស្ថាន​របស់​យើង​ ​”​។​

​លោក​ ​ចាន់​ ​ប្រុស​ ​ជា​អ្នកភូមិ​ម្នាក់ទៀត​បាន​និយាយ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចាក់សំរាម​នៅ​តំបន់​មួយ​ ​ក្បែរ​សាលារៀន​ ​វត្ត​ ​និង​ផ្សារ​។​ ​”​វា​នឹង​ប៉ះពាល់​ដល់​សិស្ស​ ​និង​វត្ដ​”​ ​។​ ​មាន​មនុស្សជា​ច្រើន​ដែល​រស់នៅ​ទីនោះ​។​ ​យើង​មិន​ចង់​ឃើញ​ទីលាន​ចាក់សំរាម​នៅ​ក្បែរ​តំបន់​នោះ​ទេ​។​ ​”

លោក​បាន​បន្ថែម​ថា​ ​”​ទើបតែ​រយៈពេល​ ​៤​ ​ថ្ងៃ​សោះ​ ​មាន​គំនរសំរាម​ច្រើន​ដល់​ថ្នាក់​នឹង​។​ ​”​ចុះ​បន្ទាប់ពី​មួយ​ខែ​?​ ​យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អោយ​ជួយ​ហាមឃាត់​ការ​ចាក់សំរាម​នេះ​ ​”​។​

​”​យើង​សង្ឃឹមថា​អាជ្ញាធរ​នឹង​ធ្វើអន្តរាគមន៍​។​ ​ប្រជាជន​មានការ​ព្រួយបារម្ភ​ពីអ​នា​ម័យ​ ​ជាពិសេស​នៅពេល​និយាយ​អំពី​អនាម័យ​របស់​សិស្សានុសិស្ស​។​ ​ព្រះសង្ឃ​នៅ​ក្បែរ​នោះ​ ​ក៏​រង​ផល​ប៉ះពាល់​ដោយ​ក្លិន​សំរាម​ផង​ដែរ​”​។

​លោក​ ​ហែម​ ​ដារិ​ទ្ធ​ ​អភិបាលខេត្ត​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា​ ​ក្រុមហ៊ុន​ ​ស៊ីន​ទ្រី​ ​មិន​មាន​សិទ្ធិ​ ​ដឹក​សំរាម​ទៅ​ចាក់​ក្នុង​ភូមិ​នោះ​ទេ​។​

​លោក​ ​ដារិ​ទ្ធ​ ​បាន​មានប្រសាសន៍​ថា​ ​”​អាជ្ញាធរ​បាន​ប្រាប់​ក្រុមហ៊ុន​ ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ ​ហើយ​ក្រុមហ៊ុន​ ​បាន​យល់ព្រម​លុប​កន្លែង​ចាក់សំរាម​ ​ដើម្បី​គ្រប​ដណ្តប់​ក្លិនអាក្រក់​នោះ​ហើយ​”​។​

​ជាមួយគ្នា​នោះ​ដែរ​អាជ្ញាធរ​ខណ្ឌដូនពេញ​ ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់​ពី​ភាពយឺត​យ៉ាវ​នៃ​ការ​ប្រមូល​សំរាម​ ដោយ​ថា​រថយន្ត​ដឹក​សំរាម​ជាច្រើន​ត្រូវការ​ជួសជុល។​

​លោក​ ​ពេញ​វុធ​ ​បាន​កត់សម្គាល់​ថា​ ​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ជួយ​សម្អាត​សំរាម​ ​ក្នុង​ខណៈ​ពេលនេះ​ ៕

ប្រភព ៖ khmertimes


Tags: Local news Social news