CamNews

តារា 

បែកធ្លាយ!! តារាល្បី Ruby Lin ស្រឡាងកាំងក្រោយជួបអ្នកគាំទ្រនៅតាមផ្លូវ ព្រោះរឿងពោះរបស់ខ្លួនកាន់តែធំទៅៗ

ព័ត៌មានកំសាន្ត​ ៖ កាលពីថ្ងៃទី ៥ ខែមិថុនា​ ​តារាល្បី Ruby Lin បានប្រកាសជាសាធារណៈថា នាងនឹងរៀបការជាមួយមិត្តប្រុសរបស់នាង គឺលោក Wallace Huo នៅក្នុងខែនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នេះគឺជាគ្រាន់តែជារៀបការដោយបង្ខំចិត្តដោយសារតែខ្លួនកំពុងតែមានផ្ទៃពោះ ។ 

ទោះបីជាតារាស្រី Ruby Lin បានចេញមុខប្រកែកថា ព័ត៌មានដែលខ្លួនកំពុងតែមានផ្ទៃពោះវាគឺជារឿងមិនពិតក៍ដោយចុះ ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែមិនមានការជឿជាក់ ដោយសារតែពោះរបស់នាងកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ ។ 

ហើយកាលពីពេលថ្មីៗនេះ Ruby Lin បានចេញទៅខាងក្រៅ ហើយត្រូវបានគេមើលឃើញនាងនៅតាមផ្លូវ ហើយសង្កេតមើលទៅពោះរបស់នាង គួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ធ្វើឲ្យក្រុមអ្នកគាំទ្រមានការជឿជាក់កាន់តែខ្លាំង ។ 

ទោះបីជាយ៉ាងណាក៍ដោយក្រុមអ្នកគាំទ្រ នៅតែ​ធ្វើការជូនពរទៅដល់តារាស្រីរូបនោះឲ្យនាង និងកូនទទួលបានតែសុភមង្គល និងបង្កើតកូនដោយសុវត្ថិភាព ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace