CamNews

ព័ត៌មានជាតិ 

បង្ក្រាបក្រុម ចោរប្លន់ម៉ូតូស្កុបពី បានភ្លាមៗ នៅសង្កាត់ទួលសង្កែ ជនដៃដល់ម្នាក់ កំពុងសង្ងំពួនក្នុងបឹង

ភ្នំពេញៈ បន្ទាប់ពីមានករណី បាញ់ប្លន់ម៉ូតូស្កុបពីបានសម្រេច នៅក្នុងបុរី ណៃសុវណ្ណ ក្នុងសង្កាត់
ទួលសង្កែ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ កម្លាំងនគរបាលការិយា-
ល័យកណ្ដាលយុត្ដិធម៌ រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានដេញប្រម៉ាញ់
ក្រុម ចោរទាំងនេះ រហូតដល់ឃាត់ខ្លួនមុខ សញ្ញាជាជំហានដំបូងជិត ១០នាក់ ក្នុងនោះ ក៏មាន
ជនដៃដល់ពិតប្រាកដផងដែរ ហើយគិតត្រឹមវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃដដែលនេះ
ជនដៃដល់ម្នាក់ទៀត បាននិងកំពុងពួននៅក្នុងទឹកបឹង ខណៈដែលកម្លាំង នគរបាលកំពុងធ្វើការ
ឡោមព័ទ្ធ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្ដិការនេះ បានឱ្យដឹងថា មនុស្សជិត
១០នាក់ ត្រូវបានឃាត់ខ្លួនជាជំហានដំបូង ដើម្បីសួរនាំ ថាតើពួកគេជាប់ពាក់ព័ន្ធនឹង ករណីបាញ់
ប្លន់យកម៉ូតូស្កុបពីនៅក្នុងបុរីណៃសុវណ្ណ ឬមួយយ៉ាងណានោះ ប៉ុន្ដែជនដៃដល់ពិតប្រាកដ ក៏ត្រូវ
បាន ចាប់ខ្លួនផងដែរ ពេលសមត្ថកិច្ចដេញតាមពីក្រោយនោះ។

បើយោងតាមសមត្ថកិច្ច ក្រោយពីមានករណីបាញ់ប្លន់ នេះ ស្នងការនគរបាលរាជធានីភ្នំពេញ
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យ កម្លាំងនគរបាលព្រហ្ម
ទណ្ឌ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ ដោយអធិការនគរបាលខណ្ឌ លោក
ទៀង ចាន់សា បានដេញតាមប្រមាញ់ និងរុករកក្រុមចោរទាំងនេះ ហើយក៏ឈានទៅដល់ការ
ឃាត់ខ្លួន ជនសង្ស័យជាបន្ដបន្ទាប់ ជិត ១០នាក់ ។

ដោយឡែកម៉ូតូរបស់ជនរងគ្រោះ ម៉ាកស្កុបពី ពណ៌សលាយខ្មៅ ស៊េរី ២០១៣ ដែលក្រុមចោរ
បាញ់ប្លន់បានសម្រេច នៅក្នុងបុរីណៃសុវណ្ណ ក៏ត្រូវបានសមត្ថកិច្ចដកហូតមកវិញដែរ រួច ប្រគល់
ជូនជនរងគ្រោះវិញ ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១និង២០នាទី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នេះ
ខណៈដែលជនរងគ្រោះ២នាក់ ម្នាក់ជាអ្នកឌុប ឈ្មោះ ចន្ធី អាយុប្រមាណ ៤៥ឆ្នាំ និងក្មេងស្រី
ឈ្មោះ ហុក ស្រីអូន ជាសិស្សសាលាអង្គុយពីក្រោយ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម
បានភ្ជង់និងបាញ់ គំរាមយកម៉ូតូស្កុបពី គេចតាមទ្វារក្រោយនៃបុរី ប៉ុន្ដែក៏ត្រូវបានសមត្ថកិច្ច តាម
រុករករហូតដល់ឃាត់ខ្លួនខាងលើ នេះ ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ស្ថិតក្រោមការសាកសួរ ដើម្បីស្វែងរកជនដៃដល់ពិតប្រាកដ រីឯ
ជនដៃដល់ ម្នាក់ទៀត ដែលជាមុខសញ្ញាពិតប្រាកដ នោះ ត្រុវបានសមត្ថកិច្ចឡោមព័ទ្ធ ខណៈ
ដែលជនសង្ស័យរូបនេះ កំពុង ពួននៅក្នុងទឹកបឹង។

ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ បានថ្លែង
ឱ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងឡោមព័ទ្ធជនសង្ស័យម្នាក់ទៀត
ដែលកំពុងពួន សម្ងំនៅក្នុងបឹងកំបោ្លក។

បើតាមលោក ជួន ណារិន្ទ ក្រោយពីធ្វើសកម្មភាព ប្លន់ម៉ូតូស្កុបពីរួច ជនសង្ស័យទាំងនេះ បាន
កាច់ស្លាកលេខម៉ូតូចោល ដើម្បីរត់គេចខ្លួន ប៉ុន្ដែត្រូវ បានកម្លាំងសមត្ថកិច្ចរបស់លោក សហការ
គ្នាតាមប្រមាញ់ បានជោគជ័យ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ