ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ មួយក្រុម បាន
ធ្វើដំណើរមកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ នៅវេលាម៉ោង ២ និង៣០នាទី ដើម្បីចូល
រួមគោរពវិញ្ញាណ ក្ខន្ធសពបិតាបង្កើត សម្ដេចតេជោ ហ៊ុន សែន គឺអ្នកឧកញ៉ាមហាភក្ដី សប្បុរិស
ភោគា ធិបតី ហ៊ុន នាង ដែលបានទទួលមរណភាព កាលពីព្រឹកទាបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ
២០១៣ កន្លងទៅ ។
ការអញ្ជើញរបស់លោកស្រី យីងឡាក់ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពបិតាសម្ដេច តេជោ ហ៊ុន សែន
ខាងលើនេះ បានកើត ឡើង រយៈពេល ២ថ្ងៃ បន្ទាប់ពីអតីត នាយករដ្ឋមន្ដ្រីថៃ និងជាបងបង្កើតរបស់
លោកស្រី យីងឡាក់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក៏បានអញ្ជើញមកគោរព វិញ្ញាណក្ខន្ធសព
អ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតី ហ៊ុន នាង ផងដែរ។
នៅក្នុងឱកាសនៃការមកដល់ របស់នាយករដ្ឋមន្រ្តី យីងឡាក់ ខាងលើនេះ គេបានសង្កេតឃើញ
វត្តមាន លោក ឃ្លាំង ហួត អភិបាល ខណ្ឌឫស្សីកែវ និងមន្រ្តីមួយ ចំនួនទៀត ទៅទទួលផងដែរ។
សូមបញ្ជាក់ថា សពអ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង នឹងត្រូវ បញ្ចុះនៅថ្ងៃទី
១៧ ខែកក្កដា ឆ្នាំ ២០១៣ នៅវត្ដវង្គត់បុរី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ក្រោយពីតម្កល់ធ្វើ
បុណ្យតាមប្រពៃណី ខ្មែរ នៅគេហដ្ឋានរបស់សម្ដេច ក្បែរវិមាន ឯករាជ្យ រយៈពេលមួយសបា្ដហ៍
មកនេះ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល