CamNews

តារា 

តើនាង Ruby Lin នឹងធ្វើអ្វីក្រោយពីផឹកស្រា មិនកើតដូចគេ ខណៈខ្លួនកំពុងមានផ្ទៃពោះ?

តារាតៃវ៉ាន់ ៖ ​តារាសម្តែងស្រីនាង Shu Qi បានធ្វើការចែករំលែករូបថតរបស់នាង និងមិត្តជិតស្និទ្ធិនៅលើ page ផ្ទាល់ខ្លួនរបស់នាងកាលពីពេលថ្មីៗនេះ ។ នៅក្នុងចំណោមនោះគឺមានដូចជា នាង Kelly Lin និង Ruby Lin ព្រមទាំងរូបនាងផ្ទាល់តែម្តង ។ 

នារីទាំង ៣ នាក់នេះត្រូវបានគេដឹងថា គឺជាមិត្តជិតដិតនឹងគ្នាខ្លាំងណាស់​ ឬអាចនិយាយបានថា ជា Best friend ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺនាង Ruby Lin ពេលនេះកំពុងតែពពោះកូនចំនួន ៥ ខែទៅហើយនៅក្នុងផ្ទៃ ។ 

នៅក្នុងរូបថតនោះមិត្តភក្តិរបស់តារាស្រីទាំង ២ នាក់ទៀតបានលើកកែវស្រា តែនាង Ruby Lin បែរជាបានត្រឹមតែលើកកែវផ្កា ជាមួយនិងគេ ព្រោះខ្លួនកំពុងមានផ្ទៃពោះ ដូច្នេះហើយមិនអាចប៉ះពាល់ជាតិអាល់កុលបានឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងរូបថតមួយសន្លឹកត្រូវបានគេសង្កេតឃើញថា នារីទាំង ៣ ដួងនេះមិនបានផាត់មុខ ឬ លាបក្រែមម្សៅអ្វីនោះទេ​ ពោលគឺមុខទទេរ ៕

-ចុចអាន ៖ មិនមែនក្រណា!! អនាគតស្វាមី Ruby Lin ទិញផ្ទះថ្លៃកប់ពពកជូននាង ទុកជាកាដូសម្រាប់ថ្ងៃមង្គលការ

-ចុចអាន ៖ ដឹងទេថា Best friend ធ្វើរឿងហួសចិត្តអ្វីចំពោះកូនក្រមុំ Ruby Lin ពេលដែលពិធីមង្គលការ ជិតបញ្ចប់នោះ?



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ ngoisao


Tags: Ruby Lin Wallace Huo