CamNews

ព័ត៌មានជាតិ 

លោក Jose Mourinho អះអាងថា ថ្នាក់ដឹកនាំ Chelsea មិនមែនជាមនុស្សដែល ចូលចិត្ដគិតអ្វី រេតាមខ្យល់នោះទេ

ព័ត៌មានកីឡា៖ លោក Jose Mourinho បានអះអាងដោយផ្ទាល់ថា លោក Roman Abramovich ម្ចាស់ក្លឹប Chelsea នៅតែបន្ដការគិតថា រូបលោកគឺជាអ្នកគ្រងល្អបំផុតស​ម្រាប់ Chelsea។ 

Chelsea បានបរាជ័យដល់ទៅ ៨ដង ក្នុង១៥ ការប្រកួតនារដូវកាល Premier League នេះ ។ លទ្ធផលបង្ហាញ លោក Jose Mourinho ក៏មានការភ័យព្រួយបារម្មណ៍នឹងតំណែងរបស់ខ្លួន ដែលអាចនឹងបាត់បង់គ្រប់ពេល​វេលា ប្រសិនជាលោក Roman Abramovich សម្រេចចិត្ដ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ តាមសម្ដីរបស់លោក Jose Mourinho បានថ្លែងបញ្ជាក់ថា តំណែងរបស់គាត់គឺមិនអាចបាត់បង់នោះទេ​ក្នុងរដូវកាលនេះ ព្រោះ Roman Abramovich បានគិតថា គាត់នៅតែសំខាន់ចំពោះ Chelsea ។ 

លោក Jose Mourinho ថ្លែង » ខ្ញុំុគិតថាខ្ញុំពិតជាធ្វើអស់ពីសមត្ថភាព និងល្អបំផុត សម្រាប់តំណែងរបស់ខ្ញុំ​ហើយក៏សម្រាប់គាត់ផងដែរ។ ខ្ញុំមិនគិតថា លោក Roman Abramovich គឺជាមនុស្សម្នាក់ដែលចូលចិត្ដរេ​តាមខ្យល់នោះទេ ហើយខ្យល់ក្នុងទឹកដី Premier League ក៏មិនមែនជាខ្យល់ធម្មតាដែរ ពោលគឺជាខ្យល់ដែលខ្លាំង។ ហើយខ្ញុំយល់ថាគាត់គឺកំពុងតែគិត ថាខ្ញុំជាអ្នកចាត់ការដែលឆ្នើមបំផុត សម្រាប់ក្លឹបរបស់គាត់​។ គាត់បានផ្ដល់ក្ដីសង្ឃឹមមកលើខ្ញុំដល់ទៅ ២ដង ម្ដងកាលពីគាតផ្ដល់ឱកាសឲ្យខ្ញុំចូលគ្រប់គ្រង​ក្លឹប និងម្ដងទៀតគាត់បានផ្ដល់នូវកិច្ចកុងត្រាថ្មីដល់ខ្ញុំ នេះបញ្ជាក់ថាគាត់នៅគិតថាខ្ញុំជានរណា ហើយផ្ដល់អ្វីខ្លះដល់ក្លឹប។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Roman Abramovich Jose Mourinho