ព័ត៌មានកីឡា៖ លោក David Moyes បានទទួចដោយផ្ទាល់ថា រូបលោកគួរតែឆ្លៀតឱកាសពេលនេះ វិលត្រលប់ទៅគ្រងតំណែង នៅក្លឹប Man United វិញបើទោះបីជាគាត់កន្លងមកធ្លាប់បានគ្រប់គ្រង ត្រឹមតែរយៈពេល ១០ ក៏ដោយបានមែន។
David Moyes ធ្លាប់បានចុះហត្ថលេខាទទួលតំណែងជាអ្នកគ្រប់គ្រង ពីលោក Sir Alex Ferguson កាលពីឆ្នាំ ២០១៣ រយៈពេលដល់ទៅ ៦ឆ្នាំ ប៉ុន្ដែលទ្ធផលគួរឲ្យស្ដាយ ការគ្រប់គ្រងមុខតំណែងពិតប្រាកដ គាត់ អាចឈជើងបានត្រឹមតែរយៈពេល ១០ខែប៉ុណ្ណោះ ត្រូវម្ចាស់ក្លឹបបណ្ដេញចេញ ក្រោយពីមានការដឹកនាំធ្លាក់ខ្លាំង ។ ប៉ុន្ដែមកទល់ពេលនេះ យោងតាមពាក្យសម្ដីរបស់គាត់ផ្ទាល់ប្រាប់ទៅអ្នកកាសែត បានអះអាងថា គាត់គួរតែទទួលបានឱកាសថ្មីម្ដងទៀត ដើម្បីចូលទៅគ្រប់គ្រងទីនោះ ។
ពាក្យសម្ដីរបស់លោក David Moyes » តើខ្ញុំគួរតែត្រូវបានផ្ដល់ឱកាសគ្រប់គ្រងទីនោះម្ដងទៀតដែរទេ? ពិតប្រាកដណាស់ថា ខ្ញុំគួរតែទទួលបាន ព្រោះមានអ្នកគ្រប់គ្រងជាច្រើនលើលោក ចង់ទៅដឹកនាំក្លឹបនោះខ្លាំងណាស់។ ខ្ញុំគួរតែធ្វើរឿងគ្រប់យ៉ាងឲ្យមានលក្ខណៈតែមួយ ប្រសិនជាខ្ញុំដឹងថា រយៈពេលគ្រប់គ្រងរបស់ខ្ញុំមានត្រឹមតែ ១០ខែ ដែលតិចជាង ៦ឆ្នាំនៃកិច្ចកុងត្រាខ្លាំងណាស់។ ខ្ញុំធ្លាប់មាន ក្រុមកីឡាករខ្លាំងជាច្រើនល្បីក្នុងទឹកដី Premier League បន្ទាប់ពីគ្រងតំណែងបន្ដពីលោក Sir Alex Ferguson ប៉ុន្ដែឥលូវមិនដូច្នោះទេ» ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball