(ប៊ែលហ្ស៊ិក)៖ នាង Adele តារាចម្រៀងជនជាតិអង់គ្លេស ដែលបានឡើងសម្តែងលើឆាកតន្ត្រីមួយ នៅក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក នាពេលថ្មីៗនេះ បាននិយាយទាំងអារម្មណ៍ ក្តុកក្តួលថា នៅថ្ងៃទី១៤ ខែកក្កដា ដែលនាងឡើងសម្តែង លើឆាកតន្ត្រី គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះ ដែលមានរហូតដល់ទៅ ៥០នាក់ ត្រូវឃាតកលបបាញ់នៅឯក្លឹបស៊ីផឹកមួយក្នុងរដ្ឋ Orlando ។
នាង Adele ផ្ទុះទឹកភ្នែកឡើង ពេលដែលនាងនឹកឃើញ ដល់តារាចម្រៀងកម្មវិធី The Voice America ដែលត្រូវឃាតកលបបាញ់សម្លាប់ កាលពីកន្លងទៅថ្មីៗនេះ មើលទៅសាហាវណាស់ ធ្វើឲ្យ Adele ទប់អារម្មណ៍រំជួលមិនបាន ក៏ស្រក់ទឹកភ្នែកលើឆាកតន្ត្រីតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង