ក្រោយពីតារាស្រីអ្នកនាង ណូ ម័រ បានរៀបអាពាហ៍ពិពាហ៍ជាមួយវីជេ សុភា ប្រចាំទូរទស្សន៍ CTN នោះមក គេង្កេតឃើញថា តារាទាំងពីរដួងនេះ ទទួលបានការគាំទ្រខ្លាំង ទៅលើការប្រកបរបររកស៊ី និងអាជីពរបស់ពួកគេ ។
លើសពីនេះទៅទៀត ក្រោយពីរួមរស់ជាជីវិតប្ដីប្រពន្ធ អ្នកនាង ណូម័រ និងលោក វីជេ សុភា តែងតែបង្ហាញពីសកម្មភាពរបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់ពូកគេ។
តែអ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ អ្នកនាង ណូ ម័រ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងស្វាមីក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន បែបជីវិតសាមញ្ញ ប៉ុន្តែមានក្តីសុខ និងផ្អែមល្ហែម។
ក្នុងនោះផងដែរ គេសង្កេតឃើញថាលោក វីជេ សុភា និងតារាសម្ដែងស្រី ណូ ម័រ មើលទៅពិតជាមានក្ដីសុខឲ្យគ្នាខ្លាំងមែនទែន មិនថាជាដំណើរកម្សាន្ត ទីជិត ឆ្ងាយនោះទេ អ្នកទាំងពីរតែងតែមិនឃ្លាតពីគ្នាឡើយ៕
អត្ថបទ៖ ចំរើន