CamNews

ព័ត៌មានជាតិ 

ខឹងម្តាយស្តី បន្ទោសឲ្យ ពេលផឹកស្រវឹង ដើរចូលផ្ទះគេ ផ្ទះឯង ចង ក សម្លាប់ខ្លួន

កណ្តាល៖ យុវជនម្នាក់បាន ចង ក សម្លាប់ខ្លួន ដោយសារតែខឹង នឹងម្តាយស្តីបន្ទោសឲ្យ ថាពេល
ផឹកស៊ីស្រវឹង រួចដើរចូល ផ្ទះគេ ផ្ទះឯង ។ ការប្រទះឃើញសព ជនរងគ្រោះបង្ក ឲ្យមានការភ្ញាក់
ផ្អើល កាលពីវេលាម៉ោង ៧យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះតែម្តង ក្នុង
ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅពិនិត្យ សពជនរងគ្រោះ បានឲ្យដឹងថា ជនរង
គ្រោះ មានឈ្មោះ ម៉ែន ដារ៉ាម៉េត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុង ភូមិកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ជនរងគ្រោះដែលជាមនុស្សចូលចិត្តផឹកស្រានោះ ត្រូវបានម្តាយ
របស់ខ្លួន ស្តីបន្ទោសឲ្យ ថា ឲ្យតែនៅ ពេលស្រវឹង គឺដើរចូលផ្ទះគេ ផ្ទះឯង ។ ពេលទទួលរងនូវការ
ស្តីបន្ទោស ប៉ុណ្ណឹងសោះ ជនរងគ្រោះ បានដាច់ចិត្ត ចង ក សម្លាប់ខ្លួន ដោយយកក្រម៉ា ចងក ធ្វើអត្ត
ឃាតតែម្តង។ ជាមួយគ្នានេះ ក្រោយប្រទះឃើញសព ជនរងគ្រោះ ស្រ្តីជាម្តាយ បានដួលសន្លប់ ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យក
ទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ