ដូចប្រិយមិត្តជាច្រើនបានស្គាល់ហើយថា អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងគឹម លីហ្សា កាន់តែទទួលបាននូវក្តីស្រលាញ់ ក៏ដូចជាការមើលថែយ៉ាងខ្លាំងពីស្វាមី ក្រោយបានរស់នៅលើទឹកដីក្រៅប្រទេស។
បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែពរពោះកូនក្នុងផ្ទៃម្នាក់ទៀត ដែលត្រៀមនឹងសម្រាលក្នុងពេលខាងមុខនេះហើយ ខណៈនេះដែរ បើមើលទៅរូបសម្រស់នាងវិញ គឺកាន់តែស្រស់ស្អាតខ្លាំងឡើង។
ការតែងខ្លួន ក៏ដូចជាមុខមាត់របស់នាងកាន់តែប្រែស្អាត ក្មេងជាងវ័យឡើង ជាមួយនឹងការតែងខ្លួនប្លែកបែបស៊ីវិល័យគួរឲ្យចាប់អារម្មណ៍តែម្តងស្ទើរគ្រប់ពេល ជាពិសេសរាល់ពេលមានកម្មវិធីម្តងៗ ទោះបីជានាងកំពុងតែពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី។
ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់នាងគ្រប់គ្នាថា ពិតជាស័ក្តិសមជាម្តាយសម័យថ្មី ដែលទោះជាពរពោះកូន ជិតសម្រាលយ៉ាងណាក្តី តែសម្រស់ នៅតែស្អាត សាច់នៅតែចាំសខ្ចីដដែល៕
អត្ថបទ៖ ចំរើន