ព័ត៌មានកំសាន្ត ៖ តារាចម្រៀងរូបសង្ហាព្រមទាំងជាតារាសម្តែងមួយដួងក្នុងប្រទេសថៃគឺលោក Gun Napat Injaieua ពេលនេះបានកោរសក់ដើម្បីបួសបាត់ទៅហើយ ពិតជាធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែន ក្រោយពីផ្ទុះព័ត៌មានមួយនេះចេញមក កាលពីពេលថ្មីៗនេះតែម្តង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា តារាចម្រៀងវ័យកើតឆ្នាំ ១៩៩០ រូបនេះបានសម្រេចចិត្តចំណាយជិវិតរបស់ខ្លួន ដើម្បីបួសធ្វើជាព្រះសង្ឃ ដើម្បីសងគុណដល់អ្នកមានគុណ និងបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាកូនប្រុសមួយរូប និងអាចធ្វើជាគំរូដ៏ល្អដល់មហាជនផងដែរ ។
គួរបញ្ជាក់ឲ្យដឹងថា ការសម្រេចចិត្តរបស់លោក Gun Napat Injaieua ពិតជាធ្វើឲ្យប្រជាជនទូទាំងស្រុកថៃ កោតសរសើរមិនដាច់ពីមាត់ឡើយថា រូបលោកពិតកូនកតញ្ញូតាធម៌មែន ដែលហ៊ានលះបង់ខ្លួនឯងដើម្បីឪពុកម្តាយដល់ថ្នាក់នេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar