CamNews

ព័ត៌មានជាតិ 

ការប្រពន្ធ បានកូន១ លួចទៅ រៀបការថ្មី

កំពង់ចាម ៖បុរសវ័យក្មេងម្នាក់ ត្រូវបានប្រពន្ធតាមទាន់ ខណៈលួចទៅរៀបការប្រពន្ធថ្មី រួចហើយ
ប្ដឹងសមត្ថកិច្ច ឱ្យធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដោយ ចោទពីបទឯកព័ន្ធភាព ហើយ
ត្រូវបានតុលាការ សម្រេចឃុំខ្លួន ។

រឿងរ៉ាវប្ដីលបលួចទៅរៀបការប្រពន្ធថ្មី ខណៈដែលប្រពន្ធដើម មិនទាន់ធ្វើការលែងលះគ្នាដាច់
ស្រេច តាមផ្លូវ ច្បាប់នេះ បានផ្ទុះឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ
ស្ថិតនៅក្នុងផ្ទះរៀបមង្គលការ មួយ នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម
ដែលជាផ្ទះខាងកូនក្រមុំ។ កូនកំលោះត្បាញ អាយ ដែលប្រពន្ធតាមទាន់ ខណៈកំពុងចូលរោង
ការបានពាក់កណ្ដាលទី មិនទាន់បានក្រេបទឹកឃ្មុំខាងលើនេះ ត្រូវ បានគេស្គាល់ឈ្មោះ យ៉ា ម៉ាត់
លី អាយុ ២២ឆ្នាំ មានទីលំនៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ចំណែក ប្រពន្ធដើមមាន
ឈ្មោះ ផល ឡៃឆេង អាយុ ២២ឆ្ន្នាំ មានស្រុកកំណើតជាមួយគ្នា ។ ដោយឡែក កូនក្រមុំ ដែលត្រូវ
បុរសខាងលើមករៀបការជាមួយ មានឈ្មោះ ឡូញ ស្រីឡែន អាយុ ២០ឆ្នាំ មានទីលំនៅកន្លែងរៀប
មង្គលការ ខាងលើ។

យោងតាមសមត្ថកិច្ច ដែលចុះទៅឃាត់ខ្លួនកូនកំលោះ លបលួចមករៀបការ ទាំងខ្លួនមិនទាន់ផ្ដាច់
ចំណងអាពាហ៍ ពិពាហ៍ ជាមួយនឹងប្រពន្ធមុនរួចរាល់នោះ បានរៀបរាប់ឱ្យដឹងថា រវាងយុវជនឈ្មោះ
យ៉ា ម៉ាត់លី និងនាង ឡូញ ស្រីឡែន ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា បានពាក់កណ្ដាលទី
នេះ គឺពួកគេរៀបការ មានច្បាប់ត្រឹមត្រូវ ស្រាប់តែនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ក៏លេចមុខស្ដ្រី
ម្នាក់ឈ្មោះ ផល ឡៃឆេង រួមទាំងក្រុមគ្រួសារ មក ប្ដឹងសមត្ថកិច្ចថា កូនកំលោះ ដែលកំពុងចូលរោង
ការ គឺជាប្ដីរបស់ខ្លួន ថែមទាំងមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវផងនោះ ទើបសមត្ថកិច្ចរបស់លោក
ចុះទៅកោះហៅកូនកំលោះ មកកាន់ប៉ុស្ដិ៍ នគរបាល ធ្វើការសួរនាំយោង តាមពាក្យបណ្ដឹង ដោយភាគី
ប្រពន្ធដើមមិនបានទៅបង្កការអុកឡុក ធ្វើឱ្យផ្អើលរោងការនោះឡើយ ។ ប៉ុន្ដែនៅ ក្នុងប៉ុស្ដិ៍នគរបាល
ភាគីប្រពន្ធដើមនិងប្ដី បានធ្វើការចរចាគ្នា រហូតដល់ព្រលប់មិនត្រូវរ៉ូវគ្នា លើសំណង ដើម្បីលែង លះ
ជាផ្លូវការនោះ ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ
យោងតាម បណ្ដឹងរបស់ស្ដ្រីជាប្រពន្ធ តាមច្បាប់ឯកព័ន្ធភាព តែម្ដងទៅ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ស្ដ្រីជាប្រពន្ធឈ្មោះ ផល ឡៃឆេង បានរៀបរាប់ឱ្យដឹងថា រវាងខ្លួន
និងប្ដីឈ្មោះ យ៉ា ម៉ាត់លី បានរៀបការជាមួយគ្នាតាមប្រពៃណី និងចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១១ នៅឯស្រុកកំណើត។ ក្រោយរៀបការ ពួកគេរស់នៅជាមួយគ្នា
ដោយមាន សុភមង្គល រហូតដល់ប្រសូតបានបុត្រី១ ជាចំណងដៃនៃអាពាហ៍ពិពាហ៍នេះផងដែរ ប៉ុន្ដែ
ក្រោយមកពួកគេក៏មាន ជម្លោះរហូតដល់ភាគីខាងប្រពន្ធ ដាក់ពាក្យបណ្ដឹងទៅសាលាឃុំ ប្ដឹងសុំលែង
លះគ្នា តែភាគីខាងប្ដីមិនព្រមផ្ដិតមេដៃធ្វើការលែងលះ ហើយក៏គេចខ្លួនចេញពីស្រុកភូមិបាត់ទៅ។
ស្រាប់តែនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ មានបងប្អូនបានទូរស័ព្ទប្រាប់ថាប្ដីរបស់ខ្លួនទៅរៀបការ
ប្រពន្ធថ្មី នៅឯឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ទើបខ្លួននិងឪពុកម្ដាយ សម្រេចធ្វើដំណើរ
ទៅតាមរក ក៏ឃើញដូចគេប្រាប់មែន ហើយក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល ឱ្យ
កោះហៅប្ដីយកមកសួរនាំតែម្ដងទៅ។

ប្រភពព័ត៌មានបានឱ្យដឹងថា តាមពិតភាគីប្ដីប្រពន្ធនេះ មិនមានបំណងជានានឹងគ្នាវិញនោះទេ ហើយ
ការប្ដឹងឱ្យ សមត្ថកិច្ចឃាត់ខ្លួនរបស់ប្រពន្ធនេះ គឺធ្វើឡើងដើម្បី ឱ្យប្ដីលែងលះដាច់ស្រេចតាមផ្លូវច្បាប់
និងទាមទារសំណងខ្លះ សម្រាប់ចិញ្ចឹមកូនតែប៉ុណ្ណោះ ។ ប៉ុន្ដែនៅប៉ុស្ដិ៍នគរបាល ខណៈប្រពន្ធទាមទារ
សំណង ចំនួន ៤ពាន់ ដុល្លារ ភាគីខាង ប្ដីមិនមានលទ្ធភាពបង់ឱ្យនោះ ទើបសមត្ថកិច្ចសម្រេចបញ្ជូន
ខ្លួនទៅតុលាការតែម្ដងទៅ៕

www.dap-news.com

រូបថតកាលពីរៀបការជាមួយប្រពន្ធដើម

www.dap-news.com

រូបថតកាលពីរៀបការជាមួយប្រពន្ធដើម

www.dap-news.com

ប្តី ឈ្មោះ យ៉ា ម៉ាត់លី ពេលសមត្ថកិច្ចឃាត់ខ្លួន

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ