CamNews

តារា 

Ruby Lin និង Wallace Huo រៀបរាប់ពីប្រវិត្តស្នេហា មុនពេលចូលរោងការ

ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin និងលោក Wallace Huo បានស្រក់ទឹកភ្នែកដោយសារតែ ក្តីរំភើបនៅក្នុងថ្ងៃមង្គលការរបស់ខ្លួនផ្ទាល់ ហើយក៍ជារឿងដែលសឹងតែមិននឹកស្មានថា ខ្លួនអាចឈានដល់ថ្ងៃនេះ ។ 

តារាទូរទស្សន៍ដែលកំពុងតែល្បីឈ្មោះទាំង ២ នាក់នេះ បានប្រារព្ធពិធីមង្គលការនៅលើកោះបាលី កាលពីថ្ងៃអាទិត្យ ទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ នេះ ។ 

កូនកំលោះលោក Wallace Huo បាននិយាយទាំងខ្មាស់អៀនថា ៖ មុនពេលដែលយើងបានក្លាយទៅជាប្តីប្រពន្ធវាមិនមែនជារឿងងាយស្រួលនោះទេ ពួកយើងបានឆ្លងកាត់នូវការរាប់អានគ្នាអស់រយៈពេល ១០ ទៅហើយ នឹងឆ្លងកាត់នូវរឿងអាស្រូវជាច្រើន ទើបតស៊ូបានមកដល់ថ្ងៃនេះវាមិនមែនជារឿងធម្មតាទេ ដូច្នេះក្នុងនាមជាប្តីប្រពន្ធ ត្រូវចេះអត់អោនឲ្យគ្នា នឹងនិយាយប្រាប់គ្នាទៅវិញទៅមក ចៀសវាងមានការយល់ច្រលំក្នុងប្រកាសណាមួយ បងស្រលាញ់អូន។ 

ឈាងចូលមកដល់កូនក្រមុំ Ruby Lin វិញម្តង នាងបាននិយាយថា ៖ ចាប់ពីពេលនេះតទៅ ពួកយើងគឺជាគ្រួសារតែមួយហើយ អូនអរគុណបងសម្រាប់គ្រប់យ៉ាង ដែលតែងតែផ្តល់ឲ្យអូន ហើយអូនចង់ប្រាប់ថា នៅពេលដែលបងមានអារម្មណ៍ថា ហត់នឿយពីការងារ ឬមិនសប្បាយចិត្ត អូននឹងតែងតែនៅរង់ចាំបងនៅផ្ទះរបស់ពួកយើងជានិច្ច ហើយអូននឹងព្យាយាមធ្វើប្រពន្ធដ៏ល្អម្នាក់សម្រាប់ង អូនចង់និយាយថា អូនស្រលាញ់បង ។ 

គួររំលឹកឲ្យដឹងឡើងវិញថា តារាស្រី Ruby Lin មានអាយុ ៤០ រីឯលោក Wallace Huo ទើបតែមានអាយុ ៣៦ ឆ្នាំតែប៉ុណ្ណោះ ហើយមុនពេលដែលអ្នកទាំង ២ បានរៀបការជាមួយគ្នា ពួកគេបានទាក់ទងគ្នាអស់រយៈពេលជាង ១០ឆ្នាំទៅហើយ ក្នុងនាមជាមិត្តភក្កិ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace Huo