(អារ៉ាប់រួម)៖ មនុសុ្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេ បានឃើញតារាចម្រៀង Nicki Minaj កញ្ឆក់ទូរស័ព្ទពីបុរសម្នាក់ យកទៅគ្រវែង ចោល ខណៈកំពុងសម្តែងលើឆាកតន្ត្រី។
តារាស្រីអាមេរិក វ័យ៣៣ឆ្នាំរូបនេះ បានចូលរួមក្នុងវេទិកាប្រគំតន្ត្រីមួយ នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ដោយនៅថ្ងៃកើតហេតុនោះ Nicki Minaj បានឃើញបុរស ជាសន្តិសុខម្នាក់ កាន់ទូរស័ព្ទលេង ធ្វើឲ្យនាងមិនសប្បាយចិត្ត ក៏បង្អាក់សម្តែងកណ្តាលទី ហើយស្ទុះទៅទាញទូរស័ព្ទបុរសនោះ បោះចេញតែម្តង ព្រោះនាងគិតថា គេមិនបំពេញតួនាទី ជាអ្នកមើលការខុសត្រូវ សុវត្ថិភាពឲ្យនាងឡើយ បើរវល់តែជាមួយទូរស័ព្ទ បែបនេះ។
មនុស្សមួយចំនួនបានរិះគន់ ទង្វើរបស់ Nicki Minaj ដែលហ៊ានធ្វើដូច្នេះ ចំពោះមុខមហាជន តែអ្នកខ្លះក៏និយាយការពារនាងដែរថា សន្តិសុខនោះត្រូវបានគេ ហៅមកជួយការពារសុវត្ថិភាព មិនគួររវល់តែលេងទូរស័ព្ទ ដោយធ្វេសប្រហែស អ៉ីចឹងឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង