CamNews

ព័ត៌មានជាតិ 

អ្នកប្រើបណ្ដាញសង្គម Facebook ផ្ញើក្តីស្រលាញ់ចំពោះម្ដាយ ក្នុងឱកាសទិវាមាតាអន្តរជាតិ

(ភ្នំពេញ)៖ ខណៈដែលទិវាមាតាអន្តរជាតិ នាចុងសប្តាហ៍នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនានាជាពិសេសគឺទំព័រ Facebook បានសម្ដែងក្តីស្រលាញ់ ក៏ដូចជាការដឹងគុណរបស់ខ្លួនចំពោះម្ដាយ តាមរយៈការផ្ញើសារ ការថតរូប និងទិញកាដូអានុស្សាវរីយ៍សម្រាប់អ្នកម្តាយជាដើម។

ទន្ទឹមនឹងនេះ ដើម្បីជាការអបអរទិវាមាតាអន្តរជាតិនេះ Pond’s (ផនស៍) ដែលជាម៉ាកផលិតផលថែរក្សាស្បែកមុខដែលឈានមុខជាអន្តរជាតិ ក៏បានបង្កើតជាទំព័រពិសេសរបស់ខ្លួនមួយឈ្មោះថា «Mom Is Miracle» ដែលមានន័យថា «អ្នកម្តាយជាស្រ្តីដ៏អស្ចារ្យ» ថែមទៀតផង។ នៅលើទំព័រនោះ Pond’s បានបង្ហោះខ្សែវីដេអូខ្លីមួយដែលបង្កប់នូវខ្លឹមសារអប់រំពីការរំលឹកគុណ ការដឹងពីទោសកំហុសនានាដែលជាកូនបានធ្លាប់ធ្វើខុស និងមានការផ្ញើសារក្តីស្រលាញ់ពីកូនៗចំពោះម្ដាយ ក៏ដូចជាទឹកចិត្តម្ដាយដែលមានចំពោះកូនវិញ។

កញ្ញា សយ ម៉ូនីកា ដែលបានចូលរួមក្នុងខ្សែវីដេអូនោះ បានព័ណ៌នាអំពីម្ដាយរបស់ខ្លួន ដូច្នេះថា​ «ម្ដាយ គឺជាបុគ្គលដ៏អស្ចារ្យហើយ គាត់ជាព្រះរស់ ព្រោះម្ដាយខ្ញុំ គាត់ដើរតួជាឪពុកផង គាត់ដើរតួជាម្ដាយផង។ ចំពោះលោកស្រី សំ សុជាតា វិញបានលើឡើងទាំងអួលដើមក និងស្រក់ទឹកភ្នែក ថាខ្ញុំចង់សូមទោសម៉ាក់ ជួនកាល កូនបាននិយាយអ្វីឆ្គាំឆ្គងលើម៉ាក់ កូនសូមទោស កូនអរគុណម៉ាក់ខ្លាំង ដែលបានតែងតែជួយមើលថែទាំកូនតាំងពីតូច ហើយមិនត្រឹមតែហត់នឹងមើលកូនទេ ហត់មើលកូនរបស់កូន (ចៅ) ទៀត»

ខ្សែវីដេអូ ដែលមានរយៈពេលជិត ៥ នាទីនេះ ត្រូវបានទទួលការទស្សនារាប់ម៉ឺននាក់ និងមានអ្នកចែករំលែកជាច្រើនផងដែរ ដោយម្នាក់បានបង្ហាញពីចំណាប់ ក៏ដូចជាបង្ហាញពីមនោសញ្ចេតនា ការស្រឡាញ់ ដែលមានចំពោះម្តាយរបស់ខ្លួនផងដែរ។

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh