ព័ត៌មានវីដេអូ៖ ហេតុការណ៍គ្រោះថ្នាក់ ដ៏សាហាវគួរឲ្យព្រឺក្បាលមួយ បានកើតឡើង ក្នុងកំលុងពេល នៃការប្រកួត ប្រណាំងរថយន្ដ ប្រចាំរដូវកាល Coke Zero 400 2015 ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយមានការប៉ះទង្គិចយ៉ាងខ្លាំងក្លា លើរថយន្ដរបស់លោក Austin Dillon បណ្ដាលឲ្យរថយន្ដត្រូវខ្ទាត បុកទៅនឹងរនាំងរបងការពារ ខ្ចាយបំបែង ប៉ះទៅដល់ ប្រិយមិត្ដទស្សនា ឲ្យមានរបួស ចំនែក រថយន្ដត្រូវក្រឡាប់ ខ្ទេចខ្ទី ស្ទើរតែរកបំនែកត្រង់ណាមួយ ឲ្យល្អគ្មាន។ ប៉ុន្ដែទន្ទឹុមនឹងការមើលឃើញ ជាក់ស្ដែង ខណៈដែលរថយន្ដ ខ្ទេចខ្ទី ក្រឡាប់ទៅលើ ផ្លូវ ចំពោះរឿងមួយដែលកាន់តែធ្វើឲ្យ អ្នកទស្សនាហូសចិត្ដ និង កោតសរសើរខ្លាំងនោះ គឺអ្នកបើករ រថយន្ដបែជា មិនមានបញ្ហារបូសអ្វីទាំង អស់ ហើយដើរចេញមក ស្វាគមន៍ លើកដៃជាសញ្ញា បង្ហាញដល់ទស្សនិកជន ថាមិនមានអ្វីកើតឡើងដល់កីឡាករ នោះទេ។ លោក Austin Dillon បានផ្លាស់ប្ដូរអារម្មណ៍ ទស្សនិកជនពីភាព ភ័យខ្លាច ព្រួបារម្មណ៍ ឲ្យមកជាការត្រេកអរ រំភើប ភ្ញាក់ផ្អើល ទៅ វិញក្រោយពីបានឃើញ ស្ថានភាពលោក ដើរចេញពីរថយន្ដ ដូចជាគ្មានរឿងអ្វីកើតឡើង ទាល់តែសោះ ។
ដើម្បីជ្រាបកាន់តែច្បាស់ តោះទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖
ថ្លែងពីពាក្យសម្ដីរបស់ ម្ចាស់រថយន្ដផ្ទាល់ គឺលោក Austin Dillon បានប្រាប់ឲ្យដឹងថា " ខ្ញុំក៏នឹកស្មានមិនដល់ ផងដែរ នឹងគ្រោះថ្នាក់មួយនេះ ដោយហេតុនាកំលុងពេល រថយន្ដកំពុងតែ បញ្ជាក្នុងល្បឿនមួយយ៉ាងលឿន ពេលនោះ រូបគាត់បែជាក្រឡាប់ចក្រ បោកខ្ទាត ច្រឡោត បះជើងច្រងាង ហើយមានអារម្មណ៍ថា ខ្លួនដូចជាមិនមានអ្វីកើតឡើងនោះទេ"។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ youtube