ព័ត៌មានកំសាន្ត ៖ អតីតតារាចម្រៀងនិងជាតារាសម្តែងមួយដួងនៅក្នុងប្រទេសកម្ពុជា អ្នកនាង សឿ សុធារ៉ា ដែលជាភរិយារៀបការស្របច្បាប់ជាមួយនិង លោក សាពូន មីដាដា ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្នគូស្នេហ៍មួយគូនេះ មានកូនស្រីម្នាក់ ។
ហើយកាលពីពេលថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះរូបថតកូនស្រីតែម្នាក់របស់នាងដែលមានស្នាមជាំក្រហមពេញខ្នងដែលមើលទៅប្រៀបបីដូចជាកោសខ្យល់យ៉ាងសាហាវ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "អោយម៉ាក់សុំទោស ដែលចង់ឲ្យកូនឆាប់ជាពេក “កោសខ្យល់របៀបស្រលាញ់កូនជ្រុល ទាមទារការនិយាយដើមពីប្តី និងអ្នកជិតខាង ដូចយកវែកឆាកោស ហ៊ឹមមិនយល់ទេ" ។
ក្រោយពីបានបង្ហោះសារនិងរូបថតកូនស្រីរបស់ខ្លួននៅលើបណ្តាញសង្គមហើយ អ្នកនាង សឿ សុធារ៉ា ក៏ទទួលបានខមមិនព្រួយបារម្ភផង រីឯខមមិនខ្លះទៀតរិះគន់យ៉ាងចាស់ដៃថា មិនគួរណាហ៊ានធ្វើបែបនេះដាក់កូនឡើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB