ថៃ ៖ លោក Toyy Pathompong និងនាង Mook Worranit បានទម្លាយថា អ្នកទាំងពីរគឺជាគូស្នេហ៍ដែលទើបផ្តើមស្រលាញ់គ្នាមួយរយៈចុងក្រោយនេះទេ ព្រោះពួកគេចង់ស្រលាញ់គ្នាបែបបើកចំហរ មិនចង់លាក់លៀមនោះទេ ។
យោងតាមកិច្ចសម្ភាស៍ Toyy និយាយថា ខ្លួននិង Mook បានជួបគ្នានៅក្នុងព្រឹត្តិការណ៍ហើយក៏ចាប់ផ្តើមនិយាយគ្នា និងឆាតរកគ្នាជារឿយៗ ។
លោក Toyy បានបន្ថែមប្រាប់អ្នកកាសែតទៀតថា ខ្លួនពិតជាមានអារម្មណ៍ស្រលាញ់ដល់មិត្តស្រីជាខ្លាំង តាំងពីគ្រាដំបូងដែលបានជួបគ្នា ព្រោះនាងគឺជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ ។ ចំនែកឯ នាង Mook បានទម្លាយថា ខ្លួនក៏ចាប់អារម្មណ៍មិត្តប្រុសរបស់នាងជាយូរណាស់មកហើយដែរ ។
ចំពោះខាងក្រុមគ្រួសាររបស់នាង Mook គឺលោក Toyy បានស្គាល់បងប្រុសរបស់នាងថា គាត់គឺជាមនុស្សងាយស្រួលនិយាយគ្នា ដូច្នេះមិនធ្វើឲ្យស្នេហារបស់លោកជួបការលំបាកនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar