CamNews

តារា 

ប្លែកពីគូស្នេហ៍ផ្សេងៗ !! កីឡាជម្រើសជាតិម្នាក់ និងមិត្តស្រីនិយាយគ្នាម្តងៗគ្មានស្អីក្រៅពីពាក្យ....

ព័ត៌មានកំសាន្ត ៖ កីឡាករបាល់ទាត់ជនជម្រើសជាតិម្នាក់ ដែលគាត់គឺជាជនជាតិថៃ លោក Chanathip និងមិត្តស្រីដ៏គួរឲ្យស្រលាញ់របស់គាត់ ដែលជាតារាសម្តែងម្នាក់គឺនាង Ramey scholar ដែលអ្នកទាំង ២ ត្រូវបានមហាជនដឹងថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា តារាសម្តែងស្រីនាង Ramey scholar និង កីឡាករបាល់ទាត់ជនជាតិថៃគឺលោក Chanathip មិនសូវមានពេលវេលាជួបគ្នាច្រើនទេ ព្រោះម្នាក់ៗសុទ្ធតែមានការមមាញឹករៀងៗខ្លួន ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ អ្នកទាំង ២ នៅតែឆ្លៀតពេលវេលានិយាយទូរស័ព្ទជាមួយគ្នាដែរ ហើយគ្រប់ពេលដែលអ្នកទាំង ២ និយាយគ្នាគ្មានពាក្យអ្វីក្រៅពី លើកទឹកចិត្តគ្នានោះទេ ។ ហើយកាលពីប៉ុន្មានខែមុននេះ គូស្នេហ៍មួយគូនេះថែមទាំងបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីក្តីស្រលាញ់ និងភាពផ្អែមល្អែមរបស់ពួកគេ រហូតធ្វើឲ្យអ្នកគាំទ្រច្រណែនយ៉ាងខ្លាំង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Ramey scholar ​មិនត្រឹមតែជាតារាសម្តែងនោះទេ នាងថែមទាំងជា អ្នករាំថែមទៀតផង នាងមានអាយុ ៣៥ ឆ្នាំ និងមិត្តប្រុសរបស់នាងគឺកីឡាករ Chanathip ដែលទើបតែមានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគូស្នេហ៍មួយគូនេះពិតជាសាកសមជាមួយនិងគ្នាខ្លាំងណាស់ទោះបីជាមានអាយុខុសគ្នាដល់ទៅ ១៣ ឆ្នាំក៏ដោយ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook