CamNews

តារា 

តារាប្រុសក្នុងរឿង «Descendants Of The Sun» បង្ហាញអ្នកគាំទ្រពីការថែដងខ្លួនឲ្យស្រស់សង្ហា

(កូរ៉េ)៖ ចាប់តាំងពីខ្សែភាពយន្តដ៏ល្បី របស់កូរ៉េរឿង Descendants of the Sun ចាក់ផ្សាយរួចរាល់មក អ្នកគាំទ្រជាច្រើន របស់តារាសម្តែងប្រុស Song Joongki ហាក់ចាប់អារម្មណ៍ នឹងការថែរក្សាដងខ្លួនរបស់គេជាខ្លាំង។

Song Joongki ជាតារាប្រុសដ៏ស្រស់សង្ហាម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់យុវវ័យស្រីៗ បន្ទាប់ពីរឿង Descendants of the Sun របស់ទូរទស្សន៍ KBS2 ត្រូវបានចាក់បញ្ចាំងហើយ Song Joongki ពេលនេះកំពុងហាត់ប្រាណ ហ្វឹកហាត់សាច់ដុំឲ្យបានសមសួនផងដែរ។

តារាសម្តែងប្រុសរូបនេះ បញ្ជាក់ថា មួយរយៈពេលថតរឿង កន្លងមកខ្លួនហាក់ដូចជា ហត់នឿយណាស់ ទើបមានពេលវេលាហាត់ប្រាណ លើកសាច់ដុំឲ្យមានសុខភាពឡើងវិញ ហើយលោកក៏នឹងត្រៀមខ្លួន ដើម្បីថតរឿងថ្មីដែរក្នុងឆ្នាំ២០១៧ ដែលមានចំណងជើងថា Man to Man តែទោះយ៉ាងណា Song Joongki និយាយថា ការថែរក្សាដងខ្លួន ត្រូវតែជាបញ្ហាសំខាន់សម្រាប់គាត់ នៅពេលនេះ ដើម្បីឲ្យរាងកាយបានសមសួន ក្នុងការថតរឿងថ្មីស្វាគមន៍ អ្នកគាំទ្រក្នុងឆ្នាំ២០១៧៕
song joongki

songjoongkivoguegirl10

songjoongki

song joongki

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង