CamNews

តារា 

អតីតធីតាសម្រស់ បវរកញ្ញាឯកហុងកុង មានកូនជាលើកទី ២ ក្នុងវ័យ ៤៥ឆ្នាំ ?

ព័ត៌មានកំសាន្ត ៖ លោកស្រី Michelle Reis អតីត បវរកញ្ញា អាចនឹង មានផ្ទៃពោះជាថ្មីម្តងទៀត បន្ទាប់ពីនាង ត្រូវបានគេប្រទះឃើញអាកប្បកិរិយាមិនធម្មតា។

អតីតបវរកញ្ញាវ័យ 45 ឆ្នាំ រូបនេះបាននាំគ្នាទៅមើល ការប្រគុំតន្ត្រី Madonna កាលពីថ្មីៗនេះ ជាមួយនឹងប្តីរបស់នាងដែលជា មហាសេដ្ឋី ។

នេះបើយោងតាម Asianpopnews.com នៅពេលដែលនាង បានឃើញក្រុមអ្នកកាសែត នាងស្រាប់តែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ហើយ កាន់ដៃប្តីរបស់នាង យ៉ាងអន្ទះសារ។


ជំនួយការរបស់នាងក៍បានចេញមុខ ដើម្បីរារាំង ក្រុមអ្នកកាសែតផងដែរ ពីការចូលកៀកអតីត ធីតាសម្រស់ លោកស្រី Michelle Reis ។ គួររំឮកថា នៅពេលដែលសំនួរចោទសួរ Michelle Reis ថាតើនាងមានផ្ទៃពោះ ឬក៏យ៉ាងណានោះ ? លោកស្រី មិនបានឆ្លើយតបនោះទេ តែភ្លាមនោះ ប្រញាប់ចូលទៅក្នុងរថយន្ត ដោយយកកាបូប បាំងពោះរបស់លោកស្រី ។


 

កន្លងទៅនេះ មានការប៉ាន់ប្រមាណអោយដឹងពីការរំពឹងទុក លទ្ធភាពមានកូនជាលើកទី ២ របស់ នាងក្នុងវ័យ ៤៥ ឆ្នាំ នៅពេលដែលនាងបាន អវត្តមានពីការជួបជុំ ក្រុមគ្រួសារ នៅថ្ងៃទីពីរ និងទីបីនៃ បុណ្យចូលឆ្នាំចិន។ គួររំឮកថា ស្ថិតនៅក្នុងវ័យ ៤៥ ឆ្នាំ លោកស្រី Michelle Reis  គឺជា អតីត ធីតា សម្រស់ដែលបានគ្រងម្កុដ ជ័យលាភីឯក កម្មវិធីបវរកញ្ញា Miss Chinese International Pageant 1988​ និង Miss Hong Kong 1988 ៕


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone