ព័ត៌មានកំសាន្ត ៖ តើអ្នកចូលចិត្តមាត់សមុទ្រណាស់មែនទេ ពេលនេះពួកយើងនាំគ្នានាក់ទៅមើលមាត់សមុទ្រដែលស្រស់ស្អាត ហើយបូករួមទាំងគូស្នេហ៍ដែល Sweet មួួយគូថែមទៀតផង បានធ្វើឲ្យទេសភាពនៅឯមាត់សមុទ្រកាន់តែស្រស់ត្រកាលបន្ថែមទៀត ។
រឿងដែលអស្ចារ្យមួយបានកើតឡើងចំពោះគូស្នេហ៍មួយគូ ដោយសារតែពួកគេបានរៀបការ ២ ដង ហើយថែមទាំងជាកន្លែងដែលមានទេសភាពស្រស់ត្រកាលដែលធ្វើឲ្យអ្នករាល់គ្នាមានចិត្តច្រណែន និងមានចិត្តចង់រៀបការកន្លែងដែលស្អាតបែបនេះ ។
គូស្នេហ៍មួយគូនេះ គឺលោក James Knikars និងប្រពន្ធរបស់លោក Shane Tana អ្នកទាំង ២ បានរៀបអាពាហ៍ពិពាហ៍កាលពីដើមខែមុន នៅថ្ងៃទី ១ ខែមិថុនា ។ ហើយនៅថ្ងៃទី ១៩ ខែវិច្ឆិកា មង្គលការរបស់អ្នកទាំង ២ ក៍ត្រូវបានធ្វើឡើងម្តងទៀតនៅឯសណ្ឋាគារ Marriott នៅក្នុង ឧទ្យាន Queen ។ ពួកគេទាំង ២ បានបង្ហោះរូបខណៈពេលក្រេបទឹកឃ្មុំនៅឯមហាសមុទ្រដែលសម្បូរទៅដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសនោះ តារាវ័យក្មេងមួយគូនេះ ពិតជាផ្អែមល្អែមនឹងគ្នាយ៉ាងពិតប្រាកដមែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar