ភ្នំពេញ - អង្គការប៉ាសឺរ៉ែលនុយមេរិកកម្ពុជា (PNC) បានប្រារព្ធពិព័រណ៍ការងារលើកទី3របស់ខ្លួននៅថ្ងៃសៅរ៍ ទី២៤ខែកញ្ញា ឆ្នាំ ២០១៦ ក្នុងបរិវេណរបស់អង្គការប៉ាសឺរ៉ែលនុយមេរិក កម្ពុជា(PNC)នៅបូរីសឡា។ ពិព័រណ៍ការងារនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅនិងផ្តោតសំខាន់ទៅលើសិស្សនិស្សិតដែលកំពុងសិក្សានិងបញ្ចប់ការសិក្សាទាំងអស់។
បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពិព័រណ៍ការងារពីរលើកកន្លងទៅក្នុងឆ្នាំ២០១៤ និង២០១៥ អង្គការប៉ាសឺរ៉ែលនុយមេរិក កម្ពុជា (PNC) បានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំ 2016 នេះ ដោយមានការកើនឡើងនៃប្រជាប្រិយភាពរបស់ខ្លួន តាមរយៈអ្នកចូលរួមមានចំនួនច្រើនជាង ៥០០ នាក់ ដែលក្នុងនោះមាននិស្សិតរបស់អង្គការប៉ាសឺរែលនុយមេរិកកម្ពុជា (PNC) អតីតនិស្សិតរបស់អង្គការ និស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ សាធារណជនទូទៅ ប្រធានក្រុមហ៊ុនធំៗដែលជាភ្ញៀវកិត្តិយស និងវាគ្មិនល្បីៗជាច្រើនទៀត។
ពិព័រណ៍ការងារបានផ្តល់ឱកាសផងដែរដល់អ្នកចូលរួមដើម្បីបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នាព្រមទាំងបានជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះ។
ម្យ៉ាងទៀតពិព័រណ៍ការងារនេះក៏បានផ្តល់ជាប្រយោជន៍ដល់ក្រុមហ៊ុនតាមរយៈការដាក់តាំងបង្ហាញពីផលិតផល សេវាកម្ម និងជ្រើសរើសបេក្ខជនមានសក្តានុពលដែលអាចចូលរួមជាមួយក្រុមហ៊ុនរបស់ពួកគេ លើសពីនេះសិស្សនិងអតីតនិស្សិតទទួលបានព័ត៌មានជាក់ស្តែងនិងដំបូន្មានពីអ្នកជំនាញព្រមទាំងឱកាសការងារផងដែរ។ ជាចុងក្រោយវាគឺជាឱកាសល្អបំផុតសម្រាប់អង្គការPNកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនដែលជាដៃគូ។
“ពិព័រណ៍ការងារគឺជាផ្នែកមួយនៃសកម្មភាព បណ្តាញ ភាពជាដៃគូ និង ការស្រាវជ្រាវការងាររបស់អង្គការPNCដែលធ្វើឡើងដោយការិយាល័យទំនាក់ទំនងខាងក្រៅរបស់អង្គការ។ ក្នុងឆ្នាំនេះលើសពីការស្វាគមន៍និស្សិតរបស់យើង យើងក៏ចង់ប្រមូលផ្តុំអ្នកជំនាញវ័យក្មេងមកពីសាលានិងសាកលវិទ្យាល័យដទៃទៀតនៅក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្តជាច្រើនទៀត” លោក John Munger ប្រធានគ្រប់គ្រងទូទៅរបស់អង្គការប៉ាសឺរែលនុយមេរិកកម្ពុជា (PNC)បានថ្លែងថា
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ អង្គការប៉ាសឺរែលនុយមេរិកកម្ពុជាបានស្វាគមន៏ទស្សនាការតាំងពិព័រណ៏ពីសំណាក់ក្រុមហ៊ុនចំនួន២៣ផ្សេងគ្នានៅអគាររបស់ខ្លួនចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។ ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន: Cambodia Airport, Ezecom, Online, Web Essentials, A2A Town, Codingate, Rise Up Cambodia, Manulife, Eintellego Networks, Everjobs, Crédit Mutuel Kampuchea, System Experts, EZY Intellect, Luxury Machine, TITB, Wing, Sinet, True Money, University of Puthisastra, Asia Cash Express, General Electric, Cam-Paint Manufacturing, MJQ Education Group, PNC Alumni Association, Proseth Solutions, TosFund, Kulara Water, AWS Cambodia Ltd, vKirirom, Bong Thom Dot Com, HRinc, MekongNet, CamHR, Sabay.
"បន្ទាប់ពី ទទួលបានជោគជ័យ កាលពីឆ្នាំមុន ក្រុមហ៊ុន Everjobs បានចូលរួមសាជាថ្មីជាមួយPNC ឆ្នាំ 2016។ យើងតែងតែ ព្យាយាមធ្វើអោយអស់ពីលទ្ឋភាពដើម្បី ឲ្យមានភាពជិតស្និទ្ធ ទៅនឹងសិស្ស និងជួយឱ្យពួកគេ ដំណើរការការងារឱ្យវាមានភាពងាយស្រួល តាមដែលអាចធ្វើទៅបាន។ ពិព័រណ៍ការងារដែលបានរៀបចំឡើងដោយ សាលាPNC គឺជាឱកាសល្អឥតខ្ចោះដើម្បី ទទួលបាននៅក្នុងការទំនាក់ទំនងជាមួយនិស្សិត ព្រមទាំង អ្នកជំនាញវ័យក្មេង។ កាលពីឆ្នាំមុនយើងទទួលបានផលវិជ្ជមានច្រើនដោយសារយើងបានជួបសិស្ស ដែលមានទេពកោសល្យ ជាច្រើននិង មានបណ្តាញទំនាក់ទំនងល្អជាមួយ ក្រុមហ៊ុន IT ជាច្រើន។ យើងជឿជាក់ថាឆ្នាំនេះ វានឹងមានផលល្អប្រសើរជាងមុន ! "Alexandra Iuchyk ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម របស់Everjobs កម្ពុជា ។
វេទិកាឆ្នាំនេះនឹងមានរួមបញ្ចូលកម្មវិធីថ្មីចំនួនពីរ។ "Meet My Idol"គឺជាឱកាសមួយសម្រាប់យុវជនវ័យក្មេងដើម្បីជួបនឹងបុគ្គលដែលជោគជ័យក្នុងការធ្វើអាជីវកម្មនិងជំនួញរបស់ពួកគេ ហើយបុគ្គលជោគជ័យទាំងនោះនឹងធ្វើបទបង្ហាញអំពីដំណើការនៃការចាប់ផ្តើមអាជីវកម្មរបស់ពួកគេរហូតទទួលជោគជ័យមកទល់សព្វថ្ងៃនេះ។ អង្គការ Passerelles Numeriquesកម្ពុជាមានកិក្តយសក្នុងការទទួលស្វាគមន៍វត្តមានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិកនៃ MJQ Education Group និងលោកសោម សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cam-Paint។
ក្នុងគោលបំណងដើម្បីជម្រុញឱ្យអ្នកចូលរួមនៅឆ្នាំនេះ អង្គការ Passerelles Numeriquesកម្ពុជា ក៏បានផ្តួចផ្តើមគំនិតបង្កើតការធ្វើបទបង្ហាញលើប្រធានបទ "ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ" ដែលធ្វើឡើងដោយអ្នកជំនាញវ័យក្មេងដែលនឹងពន្យល់ពីមូលហេតុដែលពួកគេស្រឡាញ់នូវអ្វីដែលពួកគេធ្វើសម្រាប់ការចិញ្ចឹមជីវិតរបស់គេ។
• កញា អៀម ស៊ីរ៉េន នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រុមហ៊ុន Proseth Solutions
• លោក អៀម វ៉ាន់នី, តារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង
• លោក រឹមរតនវិទូ, បុគ្គលិកឆ្នើម និងមានមហច្ឆិតានៅ ក្រុមហ៊ុន Everjobs
• លោក ឌឹម ប៊ុនធឿន, បញ្ចប់ការសិក្សាពី PNC នៅក្នុងឆ្នាំ 2014 និង ដែលបានទទួលបានជោគជ័យក្នុងការធ្វើការងារក្នុងជំនាញ Web Programing។
វាគ្មិនជាភ្ញៀវល្បីៗ និង ទទួលបានជោគជ័យ ជាច្រើន មកពី វិស័យ ផ្សេងគ្នា បានធ្វើសិក្ខាសាលាជាច្រើនផងដែរ
អំពី Passerelles Numeriques
Passerelles Numeriques ជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំងបានបង្កើតឡើងនៅឆ្នាំ 2005 និងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាវៀតណាមនិងប្រទេសហ្វីលីពីន។ Passerelles Numeriques ផ្តល់ឱ្យសិស្សក្រីក្រនូវឱកាសដើម្បីកសាងខ្លួនតាមរយៈការអប់រំនៅក្នុងឧស្សាហកម្មឌីជីថលនិងពង្រីកសក្តានុពលនិងថាមពលរបស់ខ្លួន ហើយព្រមទាំងធ្វើឱ្យពួកគេនិងក្រុមគ្រួសាររបស់ពួកគេគេចចេញពីភាពក្រីក្រតាមរយៈកម្មវិធីប្រកបដោយនិរន្តរភាពនិងការរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចក្នុងប្រទេសរបស់ពួកគេ។
ព័ត៌មានបន្ថែមអំពីអង្គការ PNC: www.passerellesnumeriques.org & Facebook: www.facebook.com/passerelles.numeriques
ទំនក់ទំនង
រុន សារឹម, អ្នកគ្រប់គ្រងទំនាក់ទំនងខាងក្រៅ PN - saroem.run@passerellesnumeriqes.org 017 243 731
- ២៤ កញ្ញា ២០១៦ ពិពណ៏ការងារ នៅ PNC ឱកាសល្អ កុំអោយខកខានឲ្យសោះណា៎
ប្រភព ៖ PNC