(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់តារាកំប្លែងល្បីឈ្មោះរាប់ឆ្នាំ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានក្លាយជាបេក្ខជនដំបូងបំផុត របស់កម្មវិធី «Cambodia Idol» រដូវកាលទី២ ខណៈដែលបេក្ខជនរូបនេះ បានបាញ់សម្ដីទៅកាន់គណៈកម្មការវិញកប់ៗមាត់ គ្មានបាត់មួយម៉ាត់ណាសោះ ធ្វើឲ្យផ្ទុះសំណើចក្អាកក្អាយ ពេញក្នុងកម្មវិធី។
បេក្ខជនមកពីភ្នំពេញដំបូងគេ ដែលមានលេខសំគាល់ PP-0000 បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «រដឺនមានស្នេហ៍» ដែលជាសំនៀងដើមរបស់លោក ព្រាប សុវត្ថិ ប៉ុន្តែត្រូវបានគណៈកម្មការឆ្លើយថា No រហូតដល់ទៅ៣នាក់ ធ្វើឲ្យ នាយ ក្រឹម ឡាំប៉ាអត់សុខចិត្ត ថែមទាំងតវ៉ា និងស្ដីឲ្យគណកម្មការវិញខ្លាំង ទៀតផង.!។
ទោះបីជាយ៉ាងណា សកម្មភាពនេះ ត្រូវបានគេបញ្ជាក់ថា គ្រាន់តែជាការសម្ដែងបើកកម្មវិធីប៉ុណ្ណោះ ពុំមែនជាការពិតនោះទេ។ ចង់ដឹងថា តើនាយក្រឹមសម្តែង បានល្អយ៉ាងណា សូមទស្សនាទាំងអស់គ្នា ជាមួយ Khmertalking ៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង