ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះតាមរយៈគណនី IG របស់តារាចម្រៀងរូបស្រស់ នាង Nikki Nikki បានឲ្យដឹងថា ទំនាក់ទំនងស្នេហារបស់នាងជាមួយនិងគូស្នេហ៍កាន់តែស្អិតរមួនខ្លាំងពីមួយថ្ងៃទៅមួយ ។
ម្ចាស់បទ "Mine" រូបនេះ ត្រូវបានអ្នកនិយមលេងអឺនធឺណិតសង្កេតឃើញថា នាងតែងតែបង្ហោះរូបថតជាមួយគូស្នេហ៍ជារឿយៗ ហើយមកទល់ពេលនេះស្នេហារបស់អ្នកទាំងពីរគឺនៅតែផ្អែមល្អែមដូចដើម ហាក់គ្មានការប្រែប្រួលអ្វីទាល់តែសោះ ពោលគឺមានតែស្រលាញ់និងយល់ចិត្តគ្នាកាន់តែខ្លាំង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ IG