CamNews

តារា 

បែកធ្លាយសកម្មភាពខ្លះៗរបស់កូនប្រុសទាំងបី លោក ព្រាប សុវត្ថិ ធ្វើឲ្យអ្នកគាំទ្ររឹតតែ...(វីដេអូ)

កំសាន្ត ៖ កូនប្រុសទាំងបីដែលមានដុងសិល្បៈដូចជា លោក ឪពុក ពេលនេះកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ទាំងទេពកោសល្យ រូបរាងស្រស់សង្ហា និងអត្តចរិកសាកសមជាមនុស្សគំរូរបស់ហ្វេនផងដែរ ។ 

បន្ទាប់ពីបង្ហាញខ្លួនចូលប្រលូកក្នុងវិស័យសិល្បៈជាផ្លូវការរួចមក កូនប្រុសទាំងបីរបស់ លោក ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលដឹកនាំដោយឪពុកផ្ទាល់ គឺមានចំណងជើងថា "កែវភ្នែក" ហើយក៏ទទួលបាននូវការគាំទ្រគួរឲ្យកត់សម្គាល់ទៀតផង ។ 

អ្វីដែលធ្វើឲ្យអ្នកនិយមលេងអឺនធឺណិត កាន់តែស្រលាញ់និងចូលចិត្តពន្លកទាំងបីរបស់ ផលិតកម្ម រស្មី ហង្សមាស រូបនេះ ព្រោះគេសង្កេតឃើញថា កូនប្រុសទាំង៣រូប របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺដែលមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ,  សុវត្ថិ មុន្នីនាគ និងសុវត្ថិ សេរីវុធ គឺចេះអោនលំទោន ដោយមិនចេះប្រកាន់ខ្លួនជាតារាល្បីអ្វីនោះទេ ចំនែកឯភាពរីករាយនិងស្វាគមន៍ ទៅកាន់អ្នកគាំទ្ររបស់ខ្លួនជានិច្ច ។ 

ចង់ដឹងថា ម្ចាស់បទ "កែវភ្នែក" ទាំងបីដួងនេះ មានអត្តចរិកគួរឲ្យស្រលាញ់ដល់កម្រិតណា សូមធ្វើការទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

ដោយ ៖ គន្ធា


Tags: Sovath monivann Preah sovath