ថៃ ៖ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៩ តារាសម្តែងថ្មី លោក In Sarin បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតជាច្រើនរបស់ប្រទេសថៃ អំពើការជោគជ័យរបស់លោកនៅក្នុងវិស័យសិល្បៈ ។
មួយរយៈពេលនេះ លោក In Sarin មានការងារចូលមករហូត តាំងពីរឿងភាគថ្មីរបស់លោកបានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះបាននិយាយថា នៅលើគណនីអុិនស្រ្តាក្រាមរបស់លោកក៏មានចំនួនអ្នកដើរតាម ច្រើនជាងមុនផងដែរ ជាហេតុធ្វើឲ្យលោកសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលមានហ្វេនៗជាច្រើនស្គាល់លោកបែបនេះ ។
ជាចុងក្រោយ In Sarin ក៏សុំថ្លែងអំណរគុណទៅដល់អ្នកគាំទ្រទាំងអស់ ដែលធ្វើឲ្យលោកមានថ្ងៃនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar