CamNews

ព័ត៌មានជាតិ 

ពូនិងក្មួយ ស្រឡាញ់គ្នា ស៊ីជម្រៅ ច្រើនខែ បែកការ ម្តាយឪពុកនាងប្តឹង ឲ្យនគរបាល ឃាត់ខ្លួន

ភ្នំពេញៈ បុរសស្រឡាញ់ក្មួយបង្កើតខ្លួនឯង រហូតបានប្រព្រឹត្តបំពាននឹងប្រពៃណី អស់រយៈពេល
ជាច្រើនខែមកហើយ ខណៈម្តាយឪពុកនាងរងគ្រោះ មិននៅផ្ទះរវល់ជាប់ទៅបំពេញការងារឆ្ងាយ
ទំរាំអ្នកជិតខាងនិយាយប្រាប់ដឹង ខឹងក៏ប្តឹងឲ្យនគរបាល ឃាត់ខ្លួនជនសង្ស័យ ចាត់ការទៅតាមផ្លូវ
ច្បាប់ ហើយឪពុកម្តាយរបស់ជនរងគ្រោះគឺជាបងថ្លៃ និងបងបង្កើតរបស់ជនសង្ស័យ ហេតុការណ៍
ឃាត់ខ្លួនជនសង្ស័យ កើតឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិអណ្តូងទី៦
សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ
ជាអ្នករត់ម៉ូតូឌុប រស់នៅក្នុងភូមិ សង្កាត់កើតហេតុ ចំណែកឯជនរងគ្រោះវិញ មានអាយុ ១៤ឆ្នាំ
មានមុខរបរនៅផ្ទះ ក្នុងភូមិសង្កាត់កើតហេតុជាមួយគ្នា។

នគរបាលបានបន្តទៀតថា កាលពីអំឡុងខែសីហា ឆ្នាំ២០១២ ម្តាយឪពុករបស់នាងរងគ្រោះ មិន
នៅផ្ទះ ជនសង្ស័យក៏បានឡើង ទៅលើផ្ទះនាងរង គ្រោះនៅម្នាក់ឯង ដែលជាឱកាសល្អ ជន
សង្ស័យបានឡើងទៅលើផ្ទះ ក៏បានរួមដំណេកជាមួយនាងបានសម្រេច ក្រោយមកម្តាយរបស់
នាងរងគ្រោះ បានទៅធ្វើជាកម្មករនៅប្រទេសម៉ាឡេស៊ី ចំណែកឪពុកក៏មមាញឹក និងបំពេញ
ការងារឲ្យក្រុមហ៊ុន ជនសង្ស័យក៏បានទៅរួមភេទជាមួយ នាងរងគ្រោះជាបន្តបន្ទាប់ រហូតដល់
ម្តាយនាងរងគ្រោះ ត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ជួបប្តីនិងកូន ហើយបានលក់ផ្ទះ មកជួល
ផ្ទះគេស្នាក់ នៅក្នុងភូមិអណ្តូងទី៦វិញ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏មានអ្នកជិតខាង
បានខ្សឹបប្រាប់ ពីបញ្ហាកូនស្រីនិងប្អូនបង្កើតរបស់ខ្លួន ស្រឡាញ់គ្នា ហើយក៏បានហៅកូនស្រីមក
សួរនាំ ទើបបែកធ្លាយរឿង ប៉ុន្តែម្តាយឪពុកបានធ្វើការតាមដាន រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ
២០១៣ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលគោករកា និងនាំខ្លួនជនសង្ស័យ មកប្រ-
គល់ឲ្យនគរបាល និងឲ្យចាត់ការទៅតាមផ្លូវច្បាប់។

បើយោងតាមជនសង្ស័យ ឆ្លើយប្រាប់នគរបាលវិញ បានឲ្យដឹងថា រូបខ្លួននិងក្មួយស្រី បានស្រ-
ឡាញ់ពិតប្រាកដមែន រហូតបានជ្រុលជ្រោះ បំពានប្រពៃណី អស់ជាច្រើនខែមកហើយ ខណៈ
ម្តាយឪពុក និងមិននៅផ្ទះ ជាប់រវល់ទៅបំពេញការងារឆ្ងាយ លុះរហូតដល់ម្តាយឪពុកនាងដឹង
ក៏បានហាមប្រាមនាង ឈប់ឲ្យទាក់ទងរូបគេទៀត ពីព្រោះអ្នកទាំងពីរ ត្រូវជាពូនិងក្មួយបង្កើត
នឹងគ្នា ណាមួយនាងមិនទាន់គ្រប់អាយុទៀតផង ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ទំនាក់ទំនងស្នេហា
របស់ពួកគេទាំងពីរ មិនបញ្ចប់នោះដែរ គេនៅតែស្កាត់ទៅជួបនាង និងបាននិយាយសាងសងគ្នា
យ៉ាងផ្អែមត្រជាក់ ប៉ុន្តែមិនបានរួមមេត្រីគ្នានោះទេ ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរ បានសរសេរ
លិខិតឲ្យគ្នាទៅវិញទៅមក លុះដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ស្រាប់តែបងថ្លៃ និងបងបង្កើត
របស់ខ្លួន បានមកដាក់ពាក្យបណ្តឹង រួមទាំងនាំខ្លួនគេ មកឲ្យនគរបាលតែម្តងទៅ។

នគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យ គឺជាមនុស្ស ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ប៉ុន្តែ
មិនចាំថ្ងៃខែនិងឆ្នាំនោះទេ ដោយកាលនោះ ជាប់ចោទពីបទប៉ុនប៉ងប្លន់ ហើយបច្ចុប្បន្នជាប់ចោទ
ពីបទស្រឡាញ់អនីតិជន ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់
ការទៅតាមផ្លូវច្បាប់៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ