CamNews

តារា 

ស្រលាញ់គ្នាជាង ១០ ឆ្នាំ មិនដែលឃើញមុខមិត្តប្រុសនាង Matt សោះ ប៉ុន្តែថ្ងៃនេះបានឃើញហើយ សង្ហាមែន

កំសាន្ត ៖ តារាសម្តែងថៃ នាង Peeranee kongthai ហៅនាង Matt ត្រូវបានវេបសាយមួយទម្លាយរូបថតរបស់នាងជាមួយនិងមិត្តប្រុសរូបសង្ហា ដែលស្រលាញ់គ្នាជាង ១០ ឆ្នាំមកហើយ ប៉ុន្តែមិនដែលបង្ហាញមុខនៅក្នុងគេហទំព័រ កាសែត ឬ ទស្សនាវដ្តីណាមួយឡើយ ។ 



សង្សាររបស់នាង Peeranee kongthai គឺមានឈ្មោះថា Hi so Pat ។ ប្រភពដដែលបានបញ្ជាក់ថា មិត្តប្រុសរបស់តារាសម្តែងស្រីរូបនេះគឺជាមនុស្សប្រុសម្នាក់ដែលពូកែអៀនខ្លាំងណាស់ ហើយជាធម្មតាលោកកម្រនឹងបង្ហោះរូបថតជាមួយនិងមិត្តប្រុសខ្លាំងណាស់ ព្រោះអៀនខ្មាស ក្នុងការបង្ហាញមុខមាត់ជាសាធារណៈ ។ 



តែទោះបីជាយ៉ាងណាក៏ដោយចុះ លោក Hi so Pat នៅតែឆ្លៀតបង្ហោះរូបថតផ្អែមល្អែមខ្លះៗដែរ ជាមួយនិងកំពូលតារាល្បីនាង  Peeranee kongthai ដដែល ប៉ុន្តែគ្រាន់តែម្តងម្កាលប៉ុណ្ណោះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews