CamNews

តារា 

កំលោះសង្ហាម្នាក់នេះ សុខចិត្តបោះបង់ការងារជាអ្នកបម្រើការនៅលើយន្តហោះ ព្រោះហេតុផលមួយ

ថៃ ៖ ក្រោយពីទទួលជោគជ័យក្នុងរឿងភាគថ្មីរបស់លោករួចមក លោក Film Thanapat ត្រូវបានគេអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ថ្មីៗជារៀងរាល់ថ្ងៃ ។ 

កំលោះសង្ហាម្នាក់នេះ បានប្រាប់វេបសាយក្នុងស្រុកថៃថា ខ្លួនសុខចិត្តបោះបង់ការងារជាអ្នកបម្រើការនៅលើយន្តហោះ ព្រោះការងារជាតារាសម្តែងគឺជាការងារមួយដែលលោកប្រាថ្នាជាយូរណាស់មកហើយ ដូច្នេះនៅពេលដែលមានឱកាស លោកក៏សម្រេចចិត្តចាកចេញពីការងារបច្ចុប្បន្ន ក្នុងគោលបំណងធ្វើជាតារាសម្តែងឲ្យពេញទីតែម្តង ។ 

លោក Film Thanapat បានបន្ថែមទៀតថា ខ្លួនមិនចង់ចាប់អាជីព ២ក្នុងពេលតែមួយនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តយកជម្រើសដែលល្អបំផុតសម្រាប់ខ្លួនឯង និងការងារដែលខ្លួនស្រលាញ់ជាយូរណាស់មកហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar