CamNews

កំសាន្ត 

ស្ងាត់ៗ កែវ សីហា Pre-Wedding ជាមួយអនាគតស្វាមី!

ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់រួចមកហើយគឺកញ្ញា កែវ សីហា ដែលជាពិធីការិនីស្រីស្រស់ស្អាតមួយរូប ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ និងមានអាជីពជា តារាសម្ដែងទៀតផង និងកំពុងតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីពីប្រិយមិត្ត ។



នាពេលថ្មីៗនេះ ពិធីការិនីស្រីសាច់សខ្ចីរូបនេះ បានធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើល ដោយកញ្ញាបានបង្ហាញរូបភាព Pre Wedding ជាច្រើនសន្លឹក នៅលើទឹកដីខេត្តសៀមរាប មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។



ប៉ុន្តែ អ្វីដែលធ្វើឲ្យប្រិយមិត្ត ងឿងឆ្ងល់ខ្លាំងនោះគឺ រាល់រូបភាពទាំងនោះ កែវ សីហា មិនទាន់បានបង្ហាញមុខ អនាគតស្វាមី ឲ្យចំនៅឡើយទេ ដោយភាគច្រើនថត ពីក្រោយខ្នង និងចំហៀងតែប៉ុណ្ណោះ អាចថា ប្រហែលជានាង ចង់បង្កើតភាពភ្ញាក់ផ្អើល នៅថ្ងៃពិសេស ហើយមើល៎ទៅ៕