ភ្នំពេញ៖ ក្រុមមន្រ្តី សហជីពសេរីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកម្មករនិងកម្មរិនី
នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៣ បានប្រារព្វ ខួបឆ្នាំទី៩នៃរមណភាពរបស់លោក ជា វិជ្ជា
អតីតប្រធានរបស់ខ្លួន ដែលត្រូវឃាតក ប្រហារជីវិត នៅតូបលក់កាសែត ក្រោយវត្តលង្ការាជ
ធានីភ្នំពេញ នៅថ្ងៃទី២២ខែមករា ឆ្នាំ២០០៤។
ការប្រារព្វពិធី ដោយមានការដង្ហែក្បួននោះ បានយកកម្រងផ្កា និងទៀនធូបផ្កាភ្ញី ទៅដាក់ក្រោយ
វត្តលង្ការទីដែលលោក ជា វិជ្ជា ត្រូវឃាតករបាញ់ សម្លាប់។ យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា
តាមរយៈការស្នើសុំរបស់លោក ជា មុន្នី ប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជា នោះ បានសម្រេច ឱ្យ
មានការសាងសង់រូបសំណាក លោក ជា វិជ្ជា ផងដែរដើម្បីទុកជានិមិត្តរូប សម្រាប់កម្មករផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល