CamNews

តារា 

កូនស្រីរបស់តារាល្បីឈ្មោះមួយរូប ត្រូវបុរសសង្ហាម្នាក់ សូមរៀបការយ៉ាងរ៉ូមែនទិចបំផុត

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាលោក To Ryan បានស្នើសុំនារីម្នាក់ដែលមានឈ្មោះថា Emma ដែលត្រូវជាកូនស្រីរបស់តារាល្បីមួយរូបដែលមានឈ្មោះថា (หม่ำ จ๊กมก) ដើម្បីរៀបការជាមួយនិងលោក ដោយរៀបចំពិធីនោះដោយមិនឲ្យខាងស្រីដឹងខ្លួនទុកជាមុនទាល់តែសោះ ធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រំភើបរហូតស្រស់ទឹកភ្នែក ។ 

ក្រោយមក Emma បានឆ្លើយយល់ព្រមជាមួយនិងលោក To Ryan នឹងសម្រេចចិត្តរៀបមង្គលការនៅថ្ងៃទី ២០ ខែវិឆ្កិកានាពេលខាងមុខនេះ ។ 

គួររំលឹកឲ្យដឹងថា កន្លែងដែលរៀបចំធ្វើឡើងដើម្បីសូម Emma រៀបការបានប្រារព្ធឡើងនៅកន្លែងដ៏រ៉ូមែនទិចមួយ នៅក្នុងភោជនីយដ្ឋាន waterfront ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Shangri-La ។ ហើយក្រុមគ្រួសាររបស់ទាំង ២ ពិតជាមានចិត្តសប្បាយរីករាយ និងត្រេតអរយយ៉ាងខ្លាំងចំពោះ គូស្នេហ៍មួយគូនេះ នៅក្នុងរាត្រីដ៏អស្ចារ្យ និងពោរពេញទៅដោយភាពរ៉ូមែនទិច ចំពោះស្នេហាកំលោះ រូបសង្ហា និងក្រមុំរូបស្រស់មួយគូនេះ​ ។

តោះទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៕



















 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Emma To Ryan