CamNews

តារា 

លេងសើចម៉េចបាន!! នាង Chompoo​ Araya បង្អួតរាងស្លឹមអស់ទាស់ ក្នុងឈុតហាត់ប្រាណ

ព័ត៌មានកំសាន្ត ៖ នាង Chompoo​ Araya ត្រូវបានគេដឹងថា ជានារីម្នាក់ដែលមានស្វាមី និងអាយុកាលជ្រេណាស់ទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នាងនៅតែមានរូបសម្រស់ក្មេង មិនចេះចាស់សោះ ។ 

អ្នកនាង Chompoo គឺជាតារាល្បីមួយដួង ហើយជានារីម្នាក់ដែលមានស្វាមីជាមហាសេដ្ឋី ដែលមានប្រាក់រាប់លានឯណោះ​ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នាងជាភរិយាដែលស្វាមី ស្រលាញ់ពេញបេះដូង អាចនិយាយថា ជានារីម្នាក់ដែលមានសំណាងបំផុត ដែលមានទាំងឈ្មោះល្បីល្បាយ រូបសម្រស់ស្រស់ស្អាត និងមានស្វាមីជាមនុស្សស្មោះត្រង់ថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ​ kapook កាលពីពេលថ្មីៗនេះ នាង Chompoo បានបង្ហោះរូបនិង វីដេអូរបស់នាងផ្ទាល់ ក្នុងសកម្មភាព និងឈុតសម្លៀកបំពាក់ដែលកំពុងតែហាត់ប្រាណ នៅក្នុងនោះផងដែរ នាងត្រូវបានគេសង្កេតឃើញថា នៅតែមានរូបរាងសិចសុី និងគួរឲ្យស្រលាញ់មិនធម្មតាទេ ទោះបីជានាងមានស្វាមីរួចទៅហើយ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់នាង Chompoo ជាមួយនិង Camnews ទាំងអស់គ្នា​ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook