CamNews

តារា 

អីយ៉ា! ចង់ដឹងអត់ថា ឆន សុវណ្ណ​រាជ​ និង​ ណុប​ បាយ៉ា​រិទ្ធ ត្រូវជាអ្វីនឹងគ្នាមុនពេលចូលសិល្បៈ?

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងមានពុកមាត់ច្រើន លោក ឆន សុវណ្ណ​រាជ​ និងតារាចម្រៀងរួមទ្រនំ លោក​ ណុប​ បាយ៉ា​រិទ្ធ ត្រូវបានមហាជនដឹងថា អ្នកទាំងពីរគឺត្រូវជា Idol និងអ្នកគាំទ្រនឹងគ្នា ។ 

តារាចម្រៀងស្រករក្រោយ លោក ឆន សុវណ្ណ​រាជ បានបង្ហើបប្រាប់ថា រូបលោកបានស្រលាញ់និងពេញចិត្តម្ចាស់បទ "ផ្តើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង" យ៉ាងខ្លាំង មុនពេលដែលរូបលោកចូលសិល្បៈ ព្រោះគាត់ចូលចិត្តនិងឲ្យតម្លៃទៅលើសម្លេងដ៏សែនពិរោះរបស់លោក ព្រោះតារាចម្រៀងជើងចាស់លោក ណុប​ បាយ៉ា​រិទ្ធ ចេះច្រៀងតាំងពីចម្រៀងបែបសម័យនិងបែបបុរាណ ។ 

លោក ឆន សុវណ្ណ​រាជ បានបន្ថែមទៀតថា ទោះកាលពីមុននឹងពេលបច្ចុប្បន្នរូបលោកនៅតែគោរពនិងស្រលាញ់លោក ណុប​ បាយ៉ា​រិទ្ធ ដដែល គឺគ្មានថ្ងៃផ្លាស់ប្តូរឡើយ ។ គួរបញ្ជាក់ឲ្យដឹងថា ភាគច្រើននៃតារារួមទ្រនំរបស់លោក ឆន សុវណ្ណ​រាជ សុទ្ធសឹងតែជា Idol របស់តារាចម្រៀងនេះស្ទើរគ្រប់ៗរូប មុនពេលដែលលោកចូលសិល្បៈ ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Chhorn sovannareach Nop panharith