CamNews

ព័ត៌មានជាតិ 

ការសមយុទ្ធបាញ់ គ្រាប់ពិត បានបញ្ចប់ ហើយ ដោយ ជោគជ័យ (មានវីដេអូ)

កំពង់ស្ពឺ ៖ បន្ទាប់ពីបាញ់សាកល្បង តាមរយៈសមយុទ្ធ បាញ់គ្រាប់ពិត ប្រភេទ BM21 និង
១៣០មិល្លីម៉ែត្រ ត្រូវបានបញ្ចប់ហើយ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ ហើយការ
បាញ់នេះ ប្រកបដោយភាពជោគជ័យ និងចំគោលដៅ១០០ភាគរយ ។

យោងតាមប្រសាសន៍ របស់លោកឧប នាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ
បាន ឱ្យដឹងថា ការបាញ់នេះ គឺមិនមានឧបសគ្គអ្វីឡើយ ហើយក៏ចំគោលដៅ១០០ភាគរយ
ផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី បានបន្ដថា ការបាញ់នេះ គឺដើម្បីបង្ហាញពីកិត្យានុ ភាពរបស់កម្ពុជា មិនមែនសំញ៉ែងទៅប្រទេសជិតខាងនោះឡើយ ។

លោកឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀត ថា ការបាញ់ BM21 ចំនួន១០គ្រឿង ហើយ កាំភ្លើង
១៣០មិល្លី ម៉ែត្រ ១២ ដើម នៅក្នុងនោះ ខាងអង្គភាពទាហានជើងទឹក ចំនួន ៦ដើម ។ លោក
ឧបនាយករដ្ឋមន្ដ្រីបានបន្ដថា ការបាញ់នេះ បន្ទាប់ពីធ្វើការហ្វឹកហាត់ចំនួន ៤ខែ ហើយក៏សាក
ល្បងនូវអ្វីថ្មីរបស់កម្ពុជា ផងដែរ ។

លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ មេបញ្ជាការរង កងទ័ពជើងគោក និងជាបញ្ជាការវឹកហ្វឺន
បានប្រាប់ ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើសមយុទ្ធ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ថា
ការធ្វើសមយុទ្ធនេះ ដើម្បី បង្ហាញកេត្យានុភាពជាតិ មិនមែនជាការគំរាមកំហែងដល់ប្រទេស
ណាមួយនោះទេ។ លោកបន្តថា ការបាញ់ចែកចេញជា២ដំណាក់កាល ដំណាក់កាលទី១ បាញ់
អាវុធធុនធ្ងន់ ១៣០មីល្លីម៉ែត្រ ១គ្រាប់ម្តង និងដំណាក់កាលទី២បាញ់អាវុធប្រតិកម្ម BM21 ក្នុង
រយៈ ចម្ងាយ ១៦គីឡូ ម៉ែត្រ ឆ្ពោះទៅកាន់គោលដៅភ្នំចង្អោធំ ជាប់ព្រំប្រទល់៣ស្រុក គឺស្រុក
បរសេដ្ឋ ស្រុកសំរោងទង និងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។

លោកក៏បានឲ្យដឹងទៀតថា ការធ្វើសមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងកាំភ្លើងធំ បាន
ហ្វឹកហាត់អស់រយៈ ពេល៤ខែមកហើយ។

លោកឧត្តមសេនីយ៍បានបន្តថា អាវុធដែលបានយកមកសាកល្បង បាញ់នាពេលនេះ គឺជាអាវុធ
ថ្មី ដែលទើបនាំចូលពីបរទេស ដើម្បីបំពាក់ដល់ កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណ
ភាពទឹកដី ខុសពីអាវុធ ដែលបានបាញ់សាកល្បង កាលពីឆ្នាំ២០១០កន្លងទៅ នៅឯស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង ដែលជាអាវុធចាស់ៗសល់ពីសង្គ្រាម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ