បន្ទាយមានជ័យ៖ ក្បួនរថយន្ត ដឹកសព លោក អៀង សារី ដែលបានចាកចេញ ពីមន្ទីរពេទ្យ មិត្តភាព
កម្ពុជា-សូវៀត ហៅពេទ្យរុស្ស៊ី កាលពីវេលា ម៉ោង២៖៥៨នាទី រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣
នោះ បានធ្វើដំណើរទៅដល់គេហដ្ឋាន របស់លោកហើយ នៅវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃ
ដដែល ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅគេហដ្ឋានសព ដែលរៀបចំពិធីបុណ្យ សពរួចជាស្រេចនោះ អ្នកយកព័ត៌មានជាតិ និងអន្តរាជាតិ
ជាច្រើននាក់ បានរង់ចាំនៅទីនោះ ដើម្បីផ្តិតយក រូបភាព សព លោក អៀង សារី និងព័ត៌មាន ខណៈ
ដែលសព អតីតរដ្ឋមន្រ្តី ការបរទេស នៅសម័យខ្មែររូបនេះ មិនត្រូវបានអ្នកកាសែត ណាម្នាក់ថត បាន
នោះឡើយ ពេលដឹកចេញ ពីមន្ទីរពេទ្យរុស្ស៊ី នារសៀលថ្ងៃនេះ។
សាច់ញាតិ សពលោក អៀង សារី បានឲ្យដឹងថា នៅពេលរថយន្ដដឹកសព របស់លោក អៀង សារី
ចូលទឹកដី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រាប់តែ រថយន្តខូច ហើយក៏ត្រូវ ប្តូររថយន្តផ្សេង។
ជាមួយនឹងការ ដឹកសព របស់លោក អៀង សារី ទៅដល់គេហដ្ឋាននោះ ភ្លៀងដែលពីមុន បានធ្លាក់
យ៉ាងខ្លាំង ខុសពីធម្មតា បានបង្អុរតិចតួច (រលឹមតិចៗ)គិតត្រឹម វេលាម៉ោង ១០៖៤០នាទីយប់ថ្ងៃទី១៤
ខែមីនា ឆ្នាំ២០១៣នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល