បញ្ហាមួយដែលបានក្លាយជាបញ្ហាក្ដៅគគុកគ្រប់ស្រទាប់មនុស្សដែលកំពុងតែជជែកវែកញ៉ែកគ្នា
នោះគឺបញ្ហាដោះដូរដីភូមិរវាងកម្ពុជា និងវៀតណាម។ លោកទេសរដ្ឋមន្រ្តី វ៉ា គឺមហុង ប្រធានគណៈ
កម្មាធិការកិច្ចការព្រំដែនបានបានប្រាប់កាលពីថ្ងៃទី ១៦ នេះថាការដោះដូរភូមិនេះ មិនទាន់អនុវត្ត
នៅឡើយទេ តែនឹងត្រូវអនុវត្តដោយចាប់ផ្ដើមពី ភូមិសម្តេចហេង សំរិន គឺភូមិថ្លុកត្រាច និងភូមិអន្លុង
ជ្រៃ៩ ស្រុកពញាក្រែក ខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្រ្តី វ៉ា គឺមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន
ជុំវិញបញ្ហានេះគេសង្កេតឃើញមានប្រតិកម្មពីសំណាក់ប្រជាជនទួទៅទាំងនិស្សិត ទាំងអ្នកប្រកប
របរទទួលទានជាច្រើនក៏ដូចជាមានការពិភាក្សាគ្នាក្នុងបណ្ដាញសង្គម Facebook ផងដែរដោយបាន លើកឡើងថាវាមិនគួរអោយមានការដោះដូរភូមិនេះកើតឡើងនោះទេ។
និស្សិតសាលវិទ្យាល័យភូមិន្ននីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចមួយរូបដែលបានសុំប្រើសិទ្ធិក្នុង
ការមិនបញ្ចេញឈ្មោះបានប្រាប់ថា "ការពិតទៅជុំវិញបញ្ហានេះលោកទេសរដ្ឋមន្រ្តី វ៉ា គឺមហុង បាន
ពន្យលយ៉ាងច្បាស់លាស់ដោយលើកឡើងថាដីភូមិរបស់ខ្មែរឧទាហរណ៍ដូចជា ភូមិសម្ដេច ហេង
សំរិន នេះជាដើមគឺឋិតនៅលើទឹកដីវៀតណាម ហើយដើម្បីការពារមិនអោយបាត់បងភូមិដែលខ្មែរ
រស់នៅគឺលោកបានបញ្ជាក់ថាយើងត្រូវកាត់ដីភូមិអោយគេវិញ ហើយនឹងមានភូមិជាច្រើននៅតាម
ខែត្រមួយចំនួនទៀតដូចជា រតនគិរី. មណ្ឌលគិរី. ស្វាយរៀង. កំពង់ចាម. ព្រៃវែង. កណ្តាល . តាកែវ.
កំពត និងក្រចេះ ជាដើមដែលនឹងត្រូវធ្វើការដោះដូរបែបនេះដូចគ្នា។ បើយើងមើលទៅតាមបរិបទ
នៃសាច់រឿងនេះគឺថាការដោះដូរនេះគឺដូចជាងាយស្រួលពេលហើយ ដូចជាដោះដូរសត្វចិញ្ចឹមរវាង
មនុស្ស ២ នាក់ទាស់ត្រង់ថានេះគឺប្រទេស ២ ហើយកម្មវត្ថុនៃការដោះដូរនោះគឺទឹកដី! បើនិយាយ
ដល់ការពិតយ៉ាងណានោះគ្មានរាស្រ្តណាម្នាក់បានដឹងច្បាស់នោះទេ ព្រោះវាជាការងាររបស់រដ្ឋ
ហើយបើសំអាងផែនទីគីគួរណាតែទៅសុំផែនទីពីបារាំងផ្ទាល់ទើបអស់មន្ទិល បើនិយាយទៅសម្រាប់
រូបខ្ញុំគឺមិនគាំទ្រការដោះដូរភូមិនេះទេ ព្រោះបើយើងធ្វើបែបនេះគឺវាប្រៀបបានដូចជារឿងលេចសើច
មួយប៉ុណ្ណោះ។ គួរណាតែប្រើផែនទីបារាំងផ្ដល់អោយដើម្បីយកមកវាស់ថាពិតជាមានការលូយចូល
ទៅក្នុងទឹកដីវៀតណាម ឬអត់ទើបយុត្តិធម៌។ ហើយចំពោះរឿងនេះប្រសិនបើមានបាតុកម្មជំទាស់
នោះគឺប្រហែលជាមិនទាន់មាននរណាអាចស្មានបាននោះទេ ព្រោះយើងធ្លាប់ឃើញការបង្រ្កាបក្រុម
បាតុកម្មកាលពីមុនៗរួចមកហើយ ប្រជាពលរដ្ឋអាចនឹងមានបញ្ហាច្រើនជាដំណោះស្រាយប្រសិន
បើមានការធ្វើបាតុកម្ម។"
នេះគ្រាន់ជាសម្ដីរបស់យុវនិស្សិតម្នាក់លើបញ្ហានេះ Camnews សុំមិនបញ្ចេញយោបលនោះទេ។
ដោយ៖ នីតា