CamNews

ព័ត៌មានជាតិ 

ស្ត្រីម្នាក់ចូល បន្លំលួចយក ទារកដែលទើប នឹងកើតបាន ជាងមួយថ្ងៃ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ទៅបាត់

ភ្នំពេញ៖ ស្ត្រីមិនស្គាល់អត្តសញ្ញាណ ម្នាក់បានចូលធ្វើសកម្មភាព លួចយកទារក មួយរូបចេញពី
បន្ទប់ សម្រាកក្រោយពេល ឆ្លងទន្លេរួចនៃមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត បាត់កាលពីព្រឹកថ្ងៃទី ២៤
ខែមិនា ឆ្នាំ២០១៣។

ស្ត្រីដែលត្រូវជនមិនស្គាល់មុខលួចកូនយកទៅបាត់ក្រោយពេលសម្រាលនោះ ឈ្មោះ ប៉ែន សុវណ្ណ
អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ស្ត្រីដដែលនេះបានមកសម្រាលបុត្រនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ
២០១៣ ហើយឆ្លងទន្លេនៅវេលាម៉ោង២ទាបភ្លឺ ថ្ងៃទី២៣ ខែមីនា។

តាមការរៀបរាប់របស់ស្ត្រីខាងលើ ក៏ដូចជាជីដូនម្នាក់និងប្តីរបស់នាងផងដែរ បានឲ្យដឹងថាមូលហេតុ
ដែលមាន មនុស្សចូលបន្លំយកកូនរបស់គាត់ចេញទៅបាត់ គឺដោយសារ ជីដូននិងប្តីរបស់គាត់ជាប់
រវល់ចេញក្រៅបន្ទប់ សម្រាកមួយភ្លែត ទើបជនឆ្លៀតឱកាស ចូលបន្លំបីយកកូនគាត់ចេញទៅបាត់
គួរសោកស្តាយបំផុត។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបន្លំយកកូននៅមន្ទីរពេទ្យ មិត្តភាពខ្មែរ
សូវៀតខាងលើ គ្រប់ច្រកល្ហក ដោយមិនប្រាកដថា អាចចាប់ជនល្មើសបានឬយ៉ាងណានោះទេ។

ប្រភពពត៌មានចុងក្រោយបានឲ្យដឹងថា ទារកខាងលើត្រូវបាន កម្លាំងនគរបាល ខេត្តកណ្តាល និង
កម្លាំងនគរបាលនៅម្តុំអ្នកលឿង ក្រោមការបញ្ជារបស់លោកស្នងការនគរបាលខេត្តកណ្តាល ឧត្តម
សេនីយ៍ អ៊ាវ ចំរើន ចាប់ជាប់នៅម្តុំអ្នកលឿង ៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ