CamNews

តារា 

ជាប់ឈ្មោះជាស្រីមេម៉ាយយូរហើយ ពេលនេះ Woonsen បង្អួតមុខមិត្តប្រុសថ្មី​ ជាមហាសេដ្ឋី ព្រមទាំងសង្ហាទៀត

ថៃ ៖ ក្រោយពីលែងលះជាមួយនិងអតីតស្វាមីរបស់នាងគឺលោក Chakrit Yamnarm តារាសម្តែងថៃនាង Woonsen Virithipa Pakdeeprasong ក៏បានជាប់ឈ្មោះជាស្រីមេម៉ាយក្បែរមួយឆ្នាំកន្លងទៅ ចំណែកឯពេលនេះល្បីថាមានម្ចាស់ចិត្តថ្មីហើយ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានបង្ហើបប្រាប់ថា​ បុរសម្នាក់នោះគឺជាសេដ្ឋីវ័យក្មេង មានរូបរាងសង្ហា ទៀតផង ។ ដៃគូថ្មីរបស់តួស្រីក្នុងរឿង "ទឹកភ្នែកនាងទាសី" គឺជាអ្នកស្នងមរតករាប់លាន មានឈ្មោះថា ​លោក Pranai Phorprapha ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ ទើបតែសម្រេចចិត្តបង្ហាញមុខមិត្តប្រុសរូបសង្ហា ព្រមទាំងជាមហាសេដ្ឋីវ័យក្មេង មួយរយៈចុងក្រោយនេះទេ ប៉ុន្តែនៅមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថា នាងនិងគូស្នេហ៍ថ្មីទាក់ទងគ្នាតាំងពីពេលណាមក ក្រោយពីលែងលះជាមួយអតីតស្វាមីវ័យក្មេងដូចគ្នា ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm